ញាក់សាច់! Kylie Jenner ឲ្យកូនស្ពាយកាតាបតម្លៃថ្លៃ អាចទិញឡានបាន ១គ្រឿង
- 2020-10-01 03:53:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់! Kylie Jenner ឲ្យកូនស្ពាយកាតាបតម្លៃថ្លៃ អាចទិញឡានបាន ១គ្រឿង
ចន្លោះមិនឃើញ
តារាស្រីដែលត្រូវបានគេឲ្យរហស្សនាមថាជារាជិនីបណ្ដាញសង្គម បានបង្ហោះរូបភាពរបស់កូនស្រីដ៏គួរឲ្យស្រឡាញ់របស់ខ្លួន ដែលមានមានវ័យទើប ២ឆ្នាំ ពេលចូលរៀនថ្ងៃដំបូង។
ក្រៅពីចាប់អារម្មណ៍រូបរាង និងការតុបតែងខ្លួនបែប Cute សម្រាប់ Stormi អ្នកម្ដាយវ័យក្មេង Kylie Jenner ក៏បានធ្វើឲ្យអ្នកតាមដាន Instagram របស់នាងភ្ញាក់ផ្អើលនឹងតម្លៃកាតាបដែលឲ្យកូននាងស្ពាយដែរ។ កាតាបតូចពណ៌ផ្កាឈូកស្រាលនោះជាម៉ាក Hermes Togo Kelly Ado Backpack មានតម្លៃ ១២ ០០០ដុល្លារ។
មហាជនមួយចំនួនលាន់មាត់ថា នេះមិនមែនជារឿងគួរឲ្យភ្ញាក់ទេសម្រាប់កាបូបស្ពាយតម្លៃថ្លៃនេះ ស្របពេលម្ដាយរបស់នាងតូចនេះគឺ Kylie Jenner ក៏ជាសេដ្ឋីនីវ័យក្មេង លុយចាយមិនខ្វះ។ ម្យ៉ាងនេះក៏មិនមែនជាលើកដំបូងសម្រាប់ Stormi ដែរ ដែលមានរបស់ថ្លៃប្រើបែបនេះ ព្រោះថាកន្លងមកអុំស្រីរបស់នាងគឺ Khloe Kardashian ក៏ធ្លាប់ឲ្យកាដូ កាបូបម៉ាក Louis Vuitton Weekender តម្លៃ ២ពាន់ដុល្លារ ដែរ។
មួយវិញទៀតកាលពីខែកក្កដា Stormi ក៏ត្រូវបានគេឃើញថាបាន ស្ពាយកាបូប Louis Vuitton Nano Speedy Bag ពីម៉ាក់របស់នាងដែរ ដែលមានតម្លៃ ១ ១៨០ដុល្លារ៕