សួន​ ចាន់នី​ មួយ​រយៈ​នេះ​គេ​ល្អ​ណាស់​ចាំ​មើល​លើក​នេះ​ស្គាល់​ជាតិ​ឈ្នះ​ពី​ យ៉េន​ ឌីណា​ បាន​ទេ​

  • 2020-10-02 03:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​សាក​ សួន​ ចាន់នី​ មួយ​រយៈ​នេះ​គឺ​ល្អ​ និង​ឡើង​ដៃ​មែនទែន​ពោល​ឈ្នះ​ដៃគូ​ជា​បន្ត​បន្ទាប់​មាន​ទាំង​សងសឹក​ មឿន​ សុខហ៊ុច​ បាន​ទៀតផង។ ​ថ្ងៃ​សៅរ៍​នេះ​ត្រូវ​ដណ្ដើម​ប្រាក់​លាន​ក៏​ដូច​ជា​សងសឹក​ជា​មួយ​ យ៉េន​ ឌីណា​ ចាំ​មើល​អាច​ស្គាល់​ជាតិ​ឈ្នះ​វិញ​បាន​ទេ​លើក​នេះ។​ (រូបភាពក្របខាងក្រៅរបស់ Sport Zone)

ចាន់នី ចាញ់ ឌីណា​ កន្លងទៅ

កីឡាករ​នៅ​រាជធានី​ភ្នំពេញ​ សួន​ ចាន់នី​ ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត​សមត្ថភាព​វ៉ៃ​ បច្ចេកទេស​នៃ​ការ​ប្រកួត​ចាប់​ផ្ដើម​ល្អៗ​ទៅ​ហើយ​នៅ​ពេល​នេះ​ ខណៈ​រាងកាយ​វែងៗ​របស់​គេ​គឺ​ជា​អំណោយ​ផល​ដ៏​ល្អ​ក្នុង​ការ​ផ្ដល់​សម្ពាធ​ទៅ​ដៃគូ។​

រូបភាពរបស់ផេក Sport Zone

សួន​ ចាន់នី​ ផ្ដួល​ ឡុង​ ប៉េនលឿន​ ឲ្យ​សន្លប់​ សងសឹក​បាន​វិញ​លើ​ មឿន​ សុខហ៊ុច​ និង​បាន​ស្មើ​ យ៉េន​ ឌីណា​ ថ្មីៗ​នេះ​ខណៈ​ពី​មុន​មក​មិន​ដែល​ឈ្នះ​សោះ។​ អ្នក​ប្រដាល់​សំបូរ​សាក​រូប​នេះ​ ឥលូវ​មាន​ស្មារតី​ប្រយុទ្ធ​ល្អ​ ចំណែក​ការ​ចេញ​ស្នៀត​វិញ​ក៏​បាន​ច្រើន​ដែរ​ពី​មួយ​ទឹក​ទៅ​មួយ​ទឹក​ពោល​ព្យាយាម​វ៉ៃ​ឲ្យ​អស់​ពី​សមត្ថភាព​តែ​ម្ដង។​

​រសៀល​ថ្ងៃ​សៅរ៍​ ទី​៣​ ខែ​តុលា​ ឆ្នាំ​២០២០​ នេះ​ សួន​ ចាន់នី​ នឹង​ត្រូវ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជា​មួយ​ យ៉េន​ ឌីណា​ ចាំ​មើល​ថា​កីឡាករ​រូប​នេះ​បន្ត​ឡើង​កូដ​អាច​សងសឹក​ និង​យកលុយ​លាន​នេះ​បាន​ទៀត​ទេ។​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម