ច្បាស់ការ! «ណាថារិស៊ីដិន» ប្រកាសគម្រោងថ្មីដ៏ធំមួយនៅចំណុចមុំ ៣ ម្តុំផ្លូវ ៦០ម៉ែត្រជាមួយប្រូម៉ូសិន ៧%

  • 2020-10-08 09:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីជោគជ័យលើគម្រោងបុរីទី ១ ឥលូវនេះ ក្រុមហ៊ុន Natha Residences បានប្រកាសបើកលក់គម្រោងទី ២ ដែលមានឈ្មោះថា “The Boulevard” ដែលគម្រោងថ្មីនេះ នឹងសាងសង់លើទំហដី ៧ហិកតា មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ ២ ម្តុំផ្លូវ ៦០ម៉ែត្រ ក្បែរគម្រោង ផ្សារទំនើប អ៊ីអន ៣ ។ ការប្រកាសបើកលក់គម្រោងថ្មី នេះបានធ្វើឡើងក្នុងសន្និសិទសារព័ត៌មានមួយ កាលពីព្រឹកមិញនេះ នៅសណ្ឋាគារ Sunway ដោយមានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុន Natha Residences និងអ្នកសារព័ត៌មានជាច្រើនយ៉ាងអធឹកអធម។

ដោយមានការគាំទ្រពីអតិថិជនយ៉ាងលើសលប់ពីគម្រោង ទី ១ “The Wood” ក្រុមហ៊ុនអចលនទ្រព្យមួយនេះក៏បានដាក់ចេញនូវគម្រោងថ្មីជាគម្រោងទី២ “The Boulevard” ដែលនឹងបើកកម្មវិធីលក់ជាផ្លូវការជាលើកដំបូងបង្អស់ អមដោយប្រូម៉ូសិនពិសេស ចុះថ្លៃ ៧% រយៈពេលតែ ២ថ្ងៃប៉ុណ្ណោះ គឺ ចាប់ពី ថ្ងៃទី២៣ រហូតដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ព្រឹកដល់ ៦ល្ងាចនៅទីតាំងគម្រោងផ្ទាល់តែម្តង ។ សម្រាប់តម្លៃប្រូម៉ូសិននេះ លោកអ្នកនឹងបង់ត្រឹមតែ 838 ដុល្លារនៅមួយខែ ជាមួយនឹងការបង់រំលស់គ្មានការប្រាក់រហូតទៅដល់ ១៨ខែ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Natha Residences បានបង្កើតនៅក្នុងឆ្នាំ ២០១៨ បើទោះបីមានរយៈពេលខ្លីក៏ដោយ តែក្រុមហ៊ុនមួយនេះបានបញ្ចប់គម្រោងទី១គឺ “the Wood” ជាស្ថាពរនូវការសាងសង់ និងការលក់ជូនដល់អតិថិជនរបស់ខ្លួន ១០០ភាគរយ នាដើមឆ្នាំនេះ។

“The Boulevard” ជាគម្រោងរបស់ Natha Residences អភិវឌ្ឍន៍លើផ្ទៃដី ៧ ហិកតានៅក្នុងចំណោមគម្រោងអភិវឌ្ឍន៍សរុប ២០០ហិកតា។ តំបន់គម្រោងនេះ នឹងក្លាយជាតំបន់មុំបី ដោយមានផ្លូវសំខាន់ៗចំនួន ៣ខ្សែ ដោយខ្សែទីមួយ នៅលើផ្លូវជាតិលេខ ២ ខ្សែទីពីរ នៅលើផ្លូវ ៦០ម៉ែត្រឆ្ពោះទៅព្រលានយន្តហោះថ្មី និងខែ្សទីបី ជាផ្លូវជាប់គម្រោងផ្ទាល់តែម្តង ដែលមានទំហំផ្លូវដល់ទៅ 30 ម៉ែត្រទាំងអស់នេះបញ្ជាក់ឲ្យឃើញថា “The Boulevard” ជាតំបន់ដែលមានសក្តានុភាពខ្លាំងក្លានៅក្នុងវិស័យអចលនទ្រព្យ ហើយតំបន់នេះនឹងមានតម្លៃកើនឡើងខ្លាំងនាពេលថ្ងៃអនាគតឆាប់ៗនេះ ។

ក្រៅពីតំបន់ដែលមានសក្តានុភាពនោះហើយ “The Boulevard” ត្រូវបានបង្កើតឲ្យមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវទៅតាមស្តង់ដារ ដោយមានប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ផ្លូវជាតិ សាលារៀន ហាងទំនិញ មន្ទីរពេទ្យ និងខ្សែបណ្ដាញគមនាគមន៍ជាដើម។

គួរបញ្ជាក់ផងដែរថា “The Boulevard” មានការចែកចេញជាប្លុកផ្សេងៗគ្នា ដូចជាផ្ទះសម្រាប់ធ្វើអាជីវកម្ម ផ្ទះវីឡា និងផ្សារសហគមន៍ រួមជាមួយនឹងប្រភេទគេហដ្ឋានចំនួន ៤ប្រភេទ ដូចជា វីឡាឃ្វីន (Queen Villa) វីឡាកូនកាត់ (Link Villa) វីឡាភ្លោះ (Twin Villa) និងផ្ទះល្វែង (Flat House) ដែលមានប្លង់ស្ថាបត្យកម្មទំនើបល្អឯកប្លែកគេអាចធ្វើឲ្យបុរីមាននូវផាសុខភាព ភាពស៊ីវិល័យ សុវត្ថិភាព និងសុភមង្គល។

ចំណុចមួយ ទៀតគួរអោយកត់សំគាល់ សម្រាប់អ្នកវិនិយោគិនទាំងអស់ ឬក៏អ្នកដែលចង់បានគេហដ្ឋានរស់នៅផង និងអាចប្រកបអាជីវកម្មបានផងនោះគឺ shop house របស់ “The Boulevard” ពិតជាប្លែកខុសពី shop house បុរីផ្សេងៗទៀត ដោយ shop house នីមួយៗមានផ្ទះ និងចិញ្ចើមផ្លូវសរុបទៅដល់ទៅ ៣៣ម៉ែត្រ (ចិញ្ចើមផ្លូវមាន 14ម៉ែត្រ) ដែលធ្វើអោយគេហដ្ឋាននីមួយៗមានលក្ខណៈវែងខ្លាំង ដើម្បីងាយស្រួលអោយអតិថិជនប្រកបអាជីវកម្ម និងទុកធ្វើជាកន្លែងចំណតសម្រាប់ភ្ញៀវរបស់ម្ចាស់គេហដ្ឋានផងដែរ។

ចាប់ អារម្មណ៍ ? ចង់ដឹងព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

  • ការិយាល័យលក់៖ ផ្លូវជាតិ លេខ០២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចម្ងាយ៥០០ ម៉ែត្រតែប៉ុណ្ណោះចេញពីផ្លូវ៦០ម៉េត្រ។

  • ទីតាំងគម្រោងតាម Google Map: https://goo.gl/maps/W9iBnjk6J39NzgAx8

  • ហ្វេសបុក៖ Natha Residences

  • លេខ​ទូរស័ព្ទ៖ 098304333 / 085900777 ។