កម្ពុជា រងឥទ្ធិពលព្យុះមួយ នឹងធ្វើឲ្យទឹកទន្លេ កើនឡើងជាគំហុក

  • 2020-10-12 00:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា បានកំពុងរងឥទ្ធិពលព្យុះម្យ៉ាង ដែលមានឈ្មោះថា Linfa ដែលបណ្តាលអោយស្ថានភាពទឹកទន្លេ តាមតំបន់ និងខេត្តមួយចំនួន មានការកើនឡើងឡើង ជាគំហុក និងបង្កជាគ្រោះទឹកជំនន់។

យោងតាមការចេញផ្សាយ របស់ក្រសួងធនធានទឹក បានអោយដឹងថា ព្យុះ លីនហ្វា (Linfa) គឺជាព្យុះទី១៥ ដែលបាន និងកំពុងមានឥទ្ធិពល លើតំបន់ប៉ាក់សេ ប្រទេសឡាវ ដែលបណ្តាលអោយមានភ្លៀងធ្លាក់ច្រើន ហើយបានធ្វើអោយស្ថានភាពទឹកទន្លេ នៅតំបន់ភាគឥ្ឍសាន ដែលកន្លងមកទទួលឥទ្ថិពលពី ប្រព័ន្ធសម្ពាធទាប បានឡើងមួយកម្រិតទៀត។

ស្ថានភាពនេះ និងបង្កអោយ កំពស់ទឹកទន្លេ នៅតាមបណ្តាខេត្ត និងតំបន់១ចំនួន មានការប្រែប្រួល ដូចជា ទឹកទន្លេសេកុង សេសាន និងស្រែពក និងហក់ឡើង ដែលអាចបង្កក្លាយជាទឹកជំនន់ រីឯទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម និងហក់ឡើងបន្តិច ដែលជាកម្រិតមួយដែលស្ថិតក្នុងការប្រុងប្រយ័ត្ន។

យោងតាមការចេញផ្សាយខាងលើ សូមបងប្អូន ដែលរស់នៅអមសងខាងទន្លេខាងលើ សូមបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់។ ជាមួយគ្នានេះដែរ បណ្តាខេត្តដែលមានទំនាក់ទំនងនឹងរបបទឹកទន្លេ ត្រូវមានវិធានការក្នុងការបើកទ្វារទឹក ដើម្បីបញ្ចូលទៅតាមព្រែក បណ្តាអាងទឹកនានា និងតាមតំបន់ទំនាប៕

ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម