ប្រភេទ Snapdragon សល់ថ្ម ១៧% ទៀត ខណៈប្រភេទ Exynos អស់រលីងហ្មង!

  • 2020-10-12 03:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី PhoneBuff បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ​ដែល​​​ធ្វើ​ការ​ប្រៀប​ធៀប​លើ​សមត្ថភាព​កាន់​ថ្ម​របស់​ Galaxy Note 20 ចំនួន​ពីរ​ប្រភេទ​ផ្សេង​គ្នា គឺ​ប្រភេទ​ប្រើ​ប្រាស់​ឈីប Snapdragon 865+ និង​ប្រភេទ​ប្រើ​ឈីប Exynos 990។

មុន​ការ​ចាប់​ផ្ដើម​ធ្វើ​តេស្ត​ស្មាតហ្វូន​ទាំង​ពីរ​ប្រភេទ​បាន​សាក​ថ្ម​ពេញ ១០០% ដូច​គ្នា បន្ទាប់​មក​គេ​ចាប់​ផ្ដើម​ធ្វើ​តេស្ត​បំពេញ​មុខងារ​ផ្សេងៗ​ក្នុង​រយៈពេល​កំណត់​ដូច​គ្នា។ ដូច​ជា​ការ​និយាយ​ទូរសព្ទ​ ១ម៉ោង, ការ​ផ្ញើ​សារ​១ម៉ោង, ការ​ប្រើ​អ៊ីមែល, ការ​បើក​វិបសាយ, ការ​ប្រើ​ Instagram និង​ការ​ទុក​ចោល​រយៈពេល ១៦​ម៉ោង​ជា​ដើម។

​ក្រោយ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជា​ច្រើន​ម៉ោង​រួច​មក​ គេ​រក​ឃើញ​ថា​ Note 20 ប្រើ​ប្រាស់​ឈីប​ Snapdragon 865+ អាច​ទ្រាំទ្រ​ការ​ប្រើ​បាន​រយៈពេល ៩៖៣០នាទី និង​បើក​ចោល​រយៈពេល ១៦​ម៉ោង។ ចំណែក​ Note 20 ប្រើ​ឈីប Eyxnos 990 វិញ អាច​ទ្រាំទ្រ​ការ​ប្រើ​ប្រាស់​បាន ៨៖២៨នាទី និង​បើក​ទុក​ចោល​រយៈពេល ១៦​ម៉ោង។ នេះ​បង្ហាញ​ថា​​បន្ទះ​ឈីប Snapdragon 865+ អាច​ធ្វើ​បាន​ល្អ​ជាង​ក្នុង​ការ​សន្សំសំចៃ​ថាមពល​ថ្ម៕​​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម