ថ្មីប្លែកពី Smart កម្មវិធីប្រកួតប្រជែង ដើម្បីដោះស្រាយបញ្ហាតាមប្រព័ន្ធឌីជីថល

  • 2020-10-12 12:19:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

អតីតនិស្សិតរបស់កម្មវិធី SmartStart កម្មវិធី SmartEdu និង កម្មវិធី SmartSpark បានចូលរួម កម្មវិធី Smart Internet of Things Challenge ជាកម្មវិធីសាកល្បង ដើម្បីស្វែងរកដំណោះស្រាយបែបឌីជីថល ក្នុងវិស័យផ្សេងៗដែលកំពុងតែប្រឈមមុខ និងបង្ហាញចំណេះដឹងរបស់ពួកគេ ទាក់ទងនឹងបចេ្ចកវិទ្យាឌីជីថលដ៏សំខាន់មួយ ក្នុងសតវត្សរ៍ទី ២១។

ពាក្យ Internet of Things (IoT) សំដៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីភ្ជាប់ឧបករណ៍កុំព្យូទ័រដែលបានបង្កប់នៅក្នុងឧបករណ៍ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ ហើយអាចធ្វើឱ្យឧបករណ៍ទាំងនោះអាចបញ្ជូន និងទទួលទិន្នន័យបាន។

បច្ចេកវិទ្យា IoT កំពុងទទួលការពេញនិយមប្រើប្រាស់កាន់តែខ្លាំង ក្នុងវិស័យ កសិកម្ម ផលិតកម្មនានា និងក្នុងការរចនាគេហដ្ឋាន និងទីក្រុងឆ្លាត ដែលក្នុងនោះម៉ាស៊ីន ឬបច្ចេកវិទ្យា អាចទាក់ទងជាមួយគ្នាបាន ហើយទិន្នន័យ ដែលប្រមូលបាន នឹងអាចយកមកប្រើប្រាស់ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណតម្លៃ។

ឧទាហរណ៍ដ៏សាមញ្ញមួយ ដូចជា អំពូលភ្លើងនៅក្នុងអគារការិយាល័យមួយ ដែលអាចចាប់យកសកម្មភាព តាមរយៈ បច្ចេកវិទ្យា sensors នៅពេលនរណាម្នាក់នៅក្នុងបន្ទប់ ហើយបន្ទាប់មក អំពូលភ្លើងអាចបិទ ឬ បើក ដោយស្វ័យប្រវត្តិ ។

ដោយសហការជាមួយ Impact Hub Phnom Penh និង Arrowdot កម្មវិធី Smart IoT Challenge រៀបចំឡើងក្នុងគោលបំណងផ្តល់ឲ្យនិស្សិតនូវចំណេះដឹង IoT មូលដ្ឋាន ហើយពួកគេត្រូវស្វែងរក បញ្ហាពិតៗ ហើយបន្ទាប់មករៀបចំគម្រោងបង្កើតវិធី ដែលបច្ចេកវិទ្យា IoT អាចផ្តល់ដំណោះស្រាយបាន។

ម្ចាស់ជ័យលាភី ក្រុម Smart Composting សម្រេចយកបញ្ហា ការខ្ជះខ្ជាយនិងសំណល់ម្ហូបអាហារ និងបង្កើតដំណោះស្រាយដោយប្រើ sensors ដែលកំណត់សំណើម សីតុណ្ហភាព និងកត្តាបរិស្ថានផ្សេងៗទៀត ដើម្បីឲ្យការបង្កើតជីកំប៉ុសមានភាពងាយស្រួលជាពិសេសសម្រាប់អ្នកដែលមិនធ្លាប់មានបទពិសោធន៍ក្នុងការបង្កើតវាពីមុនមក។

ជា ច័ន្ទសុកសម្បត្តិ ជាសមាជិកពីក្រុមជ័យលាភី Smart Composting និងជានិស្សិតរបស់កម្មវិធី អាហារូបករណ៍ SmartEdu បាននិយាយថា ៖ «នេះគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ សម្រាប់ខ្ញុំ និងក្រុមរបស់ខ្ញុំ ដែលបានចូលរួមក្នុងកម្មវិធី Smart IoT Challenge។ ឱកាសនេះមិនត្រឹមតែជួយឱ្យខ្ញុំរៀនជំនាញឌីជីថលថ្មីដែលកំពុងរីកចម្រើន ប៉ុណ្ណោះទេ វាក៏អនុញ្ញាតឲ្យខ្ញុំបានអនុវត្តជាមួយនឹងដំណោះស្រាយជាក់ស្តែងដែលខ្ញុំមិនធ្លាប់បានគិតពីមុនមក។ លើសពីនេះទៅទៀតខ្ញុំបានរៀនសូត្រច្រើនអំពីជំនាញក្នុងការធ្វើការងារជាក្រុម ការធ្វើបទបង្ហាញ និងការធ្វើការក្រោមសំពាធ»។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ « ពិភពលោក កាន់តែចាប់យកប្រព័ន្ធឌីជីថលកាន់តែលឿនរហ័ស ការកំណត់សម្គាល់បញ្ហាជាក់ស្ដែង ដែលអាចដោះស្រាយបានដោយប្រើបច្ចេកវិទ្យាឌីជីថល គឺជាជំហានបន្ទាប់ដ៏សំខាន់មួយ ក្នុងការទាញយកឥទ្ធិពលពីអ៊ីនធីណិត។ ដោយសារ យើងកំពុងឆ្ពោះទៅកាន់ បច្ចេកវិទ្យា 5G យ៉ាងលឿនរហ័ស វានឹងផ្ដល់ប្រសិទ្ធភាពខ្ពស់ ល្បឿនកាន់តែលឿន និងបញ្ចេញនូវសក្តានុពលពិតប្រាកដនៃ Internet of Things ដែលអាចយកមកប្រើប្រាស់នៅកន្លែងការងារ កសិដ្ឋាន សាលារៀន និងទីក្រុងរបស់យើង ឲ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង» ។

កម្មវិធី Internet of Things Challenge នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីអ្នកច្នៃប្រឌិតវ័យក្មេង SmartStart Young Innovator Program ដើម្បីបង្ហាញអ្នកចូលរួម នូវកម្មវិធីបច្ចេកវិទ្យាផ្សេងៗគ្នា និងជួយអាជីវកម្មរបស់ពួកគេឲ្យកាន់តែពេញនិយម ក្នុងបណ្ដាបច្ចេកវិទ្យាឌីជីថល។ ក្នុងនាមជាជើងឯកឌីជីថលរបស់កម្ពុជា ក្រុមហ៊ុន Smart កំពុងស្វែងរកមធ្យោបាយរៀនសូត្រច្នៃប្រឌិត ដើម្បីផ្ដល់ឱកាសអប់រំឌីជីថល ដល់យុវជនកម្ពុជា តាមរយៈកម្មវិធីសំខាន់ៗ រួមមាន កម្មវិធី SmartStart និងកម្មវិធីអាហារូបករណ៍ SmartEdu។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗអំពី កម្មវិធី និរន្ដរភាពនិង កម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន Smart សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart for Cambodia ឬចូលទៅកាន់គេហទំព័រ smartedu