តោះ ចូលរួមបង្កើតវីដេអូខ្លី ដើម្បីឈ្នះរង្វាន់

  • 2020-10-14 09:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

USAID ប្រចាំប្រទេសកម្ពុជា បានបង្កើតការប្រកួតផលិតវីដេអូសំណេរ ក្រោមគម្រោងអនាគតបៃតងកម្ពុជា (USAID Cambodia Green Future) ដើម្បីលើកទឹកចិត្តឱ្យ សាធារណជនចូលរួមអបអរសាទរ និងការពារព្រៃឡង់នៃប្រទេសកម្ពុជាដែលជាតំបន់ព្រៃបៃតង ទំនាបចុងក្រោយបំផុតនៅអាស៊ីអាគ្នេយ៍។

យុទ្ធនាការនេះមានឈ្មោះថា «យុទ្ធនាការការពារព្រៃឡង់ តាមរយៈការទំនាក់ទំនងផ្លាស់ប្ដូរឥរិយាបទសង្គម» ដែលបានចាប់ ផ្តើមកាលពីថ្ងៃទី ២២ ខែកញ្ញា ក្រោមការសហការចូលរួមពីក្រសួងបរិស្ថាន។ យុទ្ធនាការនេះមានគោលបំណង បង្កើតចំណេះដឹង និងជំនាញជូនប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលទាំងអស់ ដើម្បីប្រើប្រាស់ក្នុងការប្រាស្រ័យទាក់ទងដោយផ្អែកលើ ភស្តុតាងច្បាស់លាស់នៅក្នុងការចូលរួមគាំទ្រនូវការអភិរក្សជីវៈចម្រុះ ការការពារព្រៃឈើ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។

រូបភាពដែលព្រះអង្គគ្រូ គូ សុភាព ទស្សនាព្រៃឡង់

លក្ខណ្ឌនៃការប្រកួត ៖ បើកទូលាយ ឱ្យមានការចូលរូមពីមនុស្សគ្រប់រូប ហើយវីដេអូដែលដាក់ប្រកួតទាំងអស់ ត្រូវមានរយៈពេលពី ១ ទៅ ៣ នាទី ដោយពន្យល់ពីមូលហេតុ ដែលអ្នកចូលរួមប្រកួតចង់ទៅ ទស្សនាភូមិសាស្រ្តព្រៃឡង់ ហើយត្រូវជ្រើសរើសប្រធានបទមួយ ក្នុងចំណោមប្រធានបទពីរ ដូចខាងក្រោម៖

  • ១. សម្រស់ធម្មជាតិព្រៃឡង់ ឬ

  • ២. សារប្រយោជន៍របស់ព្រៃឡង់

ក្នុងចំណោមវីដេអូទាំងអស់ វីដេអូចំនួនបីដែលបានបង្ហាញសារដ៏ល្អបំផុត នឹងត្រូវបានជ្រើសរើស ដើម្បីទទួលរង្វាន់ ដែលឧបត្ថម្ភដោយក្រុមហ៊ុន Camboticket។

  • ជ័យលាភីលេខ១ នឹងទទួលបានកាមេរ៉ាវីដេអូមួយគ្រឿង

  • ជ័យលាភីលេខ ២ នឹងទទួលបានទូរសព្ទស្មាតហ្វូនមួយគ្រឿង

  • ជ័យលាភីលេខ៣ នឹងទទួលបានជាប័ណ្ណទឹកប្រាក់សម្រាប់ការធ្វើដំណើរជាមួយគេហទំព័រ Camboticket.com ។

បន្ថែមពីនេះ អ្នកឈ្នះទាំងបីនឹងទទួលបានប័ណ្ណសរសើរពីក្រសួងបរិស្ថាន និងទីភ្នាក់ងារ USAID ប្រចាំកម្ពុជាផងដែរ។ សម្រាប់វីដេអូសំណេរទាំងអស់ ត្រូវតែធ្វើការចូលរួមឲ្យបានមុនម៉ោង ២៣:៥៩នាទីយប់ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ។

លក្ខខណ្ឌនៃការចូលរូមប្រកួតវីដេអូសំណេរ រួមមាន៖

  • ចែករំលែក ការប្រកាសប្រកួតវីដេអូសំណេរនេះ លើហ្វេសប៊ុករបស់អ្នក

  • បង្កើតវីដេអូខ្លីបែបសំណេរមួយ (ពី ១-៣ នាទី) រៀបរាប់ពីប្រធានបទមួយ ក្នុងចំណោមប្រធានបទពីរខាងលើ។ តែងតាំង(nominate) មិត្តភក្តិអ្នកយ៉ាងហោចណាស់ បីនាក់នៅក្នុងវីដេអូរបស់អ្នក និងលើកទឹកចិត្តឱ្យពួកគេចូលរួមការប្រកួតជាមួយអ្នក

  • បង្ហោះវីដេអូនៅលើ ប្រពន្ធ័ផ្សព្វផ្សាយសង្គមហ្វេសប៊ុករបស់អ្នក (សូមកុំភ្លេច Tag មិត្តភក្តិដែលបានជ្រើសរើស នៅពេលបង្ហោះវីដេអូ)

  • ចុចLikeនិងTag ទំព័រហ្វេសប៊ុករបស់ គម្រាងអនាគតបៃតងកម្ពុជា USAID ដែលដាក់បញ្ចូលទាំង hashtags #ExplorePreyLang #USAIDCambodiaGreenFuture នៅការបង្ហោះលើហេ្វសប៊ុក

  • នៅក្នុង ឯកជនភាព (Privacy) លើការបង្ហោះវីដីអូសំណេររបស់អ្នក ត្រូវបានកំណត់ជា 'សាធារណៈ (Public)

សម្រាប់វីដេអូសំណេរទាំងអស់ ត្រូវតែធ្វើការចូលរួមឲ្យបានមុនម៉ោង ២៣:៥៩នាទីយប់ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ ។

សម្រាប់ព័ត៌មានបន្ថែមអំពីការប្រកួតផលិតវីដេអូសំណេររបស់ក្រុមការងារអនាគតបៃតងកម្ពុជានៃទីភ្នាក់ងារ USAID តាមរយៈតំណភ្ជាប់ https://bit.ly/2GTG2pY ។