មានរឿងអ្វីនៅពីក្រោយភាពជោគជ័យរបស់បុគ្គលល្បីៗចំនួន ៤ រូបនេះ?

  • 2020-10-14 09:17:58
  • ចំនួនមតិ 26 | ចំនួនចែករំលែក 103

ចន្លោះមិនឃើញ

កាលពីសប្ដាហ៍មុនក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានបញ្ចេញនូវស្មាតហ្វូនវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro Lamborghini Edition ដែលមានតម្លៃដល់ទៅ $1999 ដែលធ្វើឲ្យកក្រើកក្នុងទីផ្សារប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខនេះ ក៏បានបញ្ចេញនូវវីដេអូលាតត្រដាងចក្ខុវិស័យពីក្រោយនៃភាពជោគជ័យរបស់លោក ជី សិលា ស្ថាបនិកក្រុមហ៊ុន Sabay, កញ្ញា ស៊ន សៀវមី កីឡាការិនីឆ្នើមតៃក្វាន់ដូ, លោក ចន សី ស្ថាបនិក Cambo Report និងកញ្ញា ស៊ូ មុនីពេជ្រ ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន ធ្យូប កាហ្វេ ដែលធ្វើឲ្យអ្នកគាំទ្រមានភាពភ្ញាក់ផ្អើល និងធ្វើការជជែកវែកញែកក្នុងបណ្តាញសង្គម។

តើលោកអ្នកប្រាកដជាឆ្ងល់ហើយមែនទេ ហេតុអ្វីបានជាបុគ្គល ៤ រូបនេះធ្វើជាអ្នកតំណាងឲ្យផលិតផលស្មាតហ្វូនវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro ដែលពួកគាត់គឺជាបុគ្គលជោគជ័យនៅក្នុងប្រទេសកម្ពុជា? ជាការពិតណាស់ ភាពជោគជ័យរបស់បុគ្គល ៤ រូបខាងលើគឺសុទ្ធសឹងអាចប្រៀបប្រដូចទៅនឹងមុខងាររបស់ស្មាតហ្វូនវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro ។

សម្រាប់លោក ជី សិលា ស្ថាបនិកក្រុមហ៊ុន Sabay បានបង្កើតនូវមុខជំនួញជាច្រើន ប៉ុន្តែលោកនៅតែមិនបោះបង់ ហើយព្យាយាមបន្តពង្រីកមុខជំនួញធំៗជាច្រើនទៀត គឺប្រៀបប្រដូចទៅនឹងការសាកថ្មរបស់ស្មាតហ្វូន OPPO ដែលចាប់ផ្តើមពីការសាកថ្មធម្មតា ទៅជាបច្ចេកវិទ្យាសាកថ្ម VOOC រហូតឈានដល់ Super VOOC ហើយក៏គ្រោងនឹងបន្តស្វែងរកបច្ចេកវិទ្យាសាកថ្មថ្មីៗថែមទៀតផង។

រីឯកញ្ញា ស៊ន សៀវមី ជាកីឡាការិនីឆ្នើមតៃក្វាន់ដូ ដែលទទួលបានមេដៃមាសក្នុងការប្រកួត SEA GAME បានឆ្លងការការហ្វឹកហាត់ និងបានបរាជ័យជាច្រើនលើកច្រើនសារ ប៉ុន្តែនៅតែមិនដែលបោះបង់ ហើយនៅបន្តរហូតទទួលបានជោគជ័យ គឺប្រៀបប្រដូចទៅនឹងកាមេរ៉ារបស់ស្មាតហ្វូន OPPO ដែលឆ្លងកាត់ការបរាជ័យជាច្រើនលើកច្រើនសារ រហូតដល់ទទួលបានជោគជ័យដោយសារតែចំនុចខ្លាំងទៅលើការ Focus របស់កាមេរ៉ាប្រៀបដូចរន្ទះជើងរបស់ សន សៀវម៉ី អ៊ីចឹង ។

ចំណែកលោក ចន សី ជាស្ថាបនិក Cambo Report វិញពីដំបូងឡើយ លោកជាបុគ្គលម្នាក់ ដែលមនុស្សជុំវិញមិនដែលមើលឃើញពីភាពជោគជ័យឡើយ ប៉ុន្តែលោកនៅតែតស៊ូ អត់ធ្មត់អស់ពេលជាច្រើនឆ្នាំ រហូតទទួលបានជោគជ័យខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។ ទាំងនេះគឺប្រៀបប្រដូចទៅនឹងអេក្រង់របស់ស្មាតហ្វូន OPPO ដែលដំបូងឡើយក្រុមហ៊ុនផ្សេងៗបានបដិសេធ ថែមទាំងនិយាយថាមិនអាចទៅរួចឡើយ ក្នុងការបង្កើតនូវអេក្រង់ 120Hz ប៉ុន្តែឆ្លងកាត់រយៈពេលជាយូរ ក្រុមហ៊ុនស្មាតហ្វូន OPPO គឺអាចតស៊ូរហូតទទួលបានជោគជ័យ។

ដោយឡែកសម្រាប់កញ្ញា ស៊ូ មុនីពេជ្រ ជាស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន ធ្យូប កាហ្វេ។ កាលពីដំបូងឡើយ គាត់មានក្តីស្រមៃចង់បើកប៊្រេនមួយប្រចាំប្រទេសកម្ពុជា ហើយរហូតដល់ពេលនេះ គឺគាត់ពិតជាទទួលបានជោគជ័យលើមុខជំនួញ និងប្រ៊េននេះយ៉ាងខ្លាំង។ នេះគឺប្រៀបប្រដូចទៅនឹងស្បែកខាងក្រោយរបស់ស្មាតហ្វូន OPPO Find X2 Pro ដែលជានិមិត្តសញ្ញាដែលក្រុមហ៊ុន OPPO បានបង្កើតឡើងយ៉ាងសម្រិតសម្រាំង និងជាស្បែកដែលមានគុណភាពល្អតំណាងឲ្យផលិតផលស្មាតហ្វូនវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro ផងដែរ។

សូមរំលឹកថា OPPO Find X2 Pro ($1299) ជាស្មាតហ្វូនលំដាប់កំពូលតំណាងឲ្យការរុករក និងច្នៃប្រឌិតថ្មី មានអេក្រង់កោងលាតស្ទើរតែគ្មានគែមក៏ដូចជាល្បឿន Refresh Rate កម្រិតកំពូល 120ហឺត រលូនឥតទាក់ និងកម្រិតបង្ហាញកំពូលច្បាស់ QHD+(3K) Dynamic AMOLED ជាមួយពណ៌ធម្មជាតិដ៏រស់រវើក 1 ពាន់លានពណ៌ អមជាមួយបន្ទះឈីប 5G លំដាប់កំពូល Snapdragon 865 រីឯរេម 12GB និងមេម៉ូរី 512GB ជាមួយបច្ចេកវិទ្យាការពារទឹក IP68 និងបច្ចេកវិទ្យាសាកថ្មលឿន 65W Super VOOC 2.0។

សរុបមកវិញ ទូរស័ព្ទវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro គឺជាទូរស័ព្ទវៃឆ្លាតដែលបង្ហាញពីការអត់ធ្មត់ ការរុករក ច្នៃប្រឌិត និងការតស៊ូ ដែលប្រហាក់ប្រហែលនឹងចក្ខុវិស័យរបស់បុគ្គលពូកែៗទាំង ៤ រូបខាងលើដែលជាបុគ្គលជោគជ័យនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រៅពី OPPO Find X2 Pro Lamborghini Edition ក្រុមហ៊ុន OPPO ក៏បានបញ្ចេញនូវស្មាតហ្វូនវៃឆ្លាតលំដាប់កំពូល OPPO Find X2 Pro ពណ៌ថ្មីចុងក្រោយគេកាលពីសប្តាហ៍មុននេះគឺពណ៌ Green Vegan Leather Edition ដែលមានភាពស្រស់ស្អាតពិតប្រាកដ ធ្វើឲ្យអ្នកទទួលបានអារម្មណ៍រស់រវើកពីធម្មជាតិ។ មិនតែប៉ុណ្ណោះ OPPO Find X2 Pro ក៏មានជម្រើស 2 ពណ៌បន្ថែមទៀតគឺពណ៌ទឹកក្រូច និងពណ៌ខ្មៅ៕