Arteta មានបំណង​ចង់​ឲ្យ​ Wenger ត្រលប់​មក​ជួយ​ Arsenal វិញ

  • 2020-10-16 13:07:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់​ការ​ក្លឹប​ Arsenal លោក​ Mikel Arteta បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ លោក​ចង់​ឲ្យ​លោក​ Arsense Wenger ត្រលប់​មក​ជួយ​ក្លឹប​របស់​លោក​។

លោក​ Arteta បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​ឲ្យ​លោក​ Wenger ត្រលប់​មក​ជួយ​ក្លឹប​ពួក​យើង​ណាស់​" ។

លោក​បាន​បន្ត​ថា​៖" លោក​ជា​មនុស្ស​សំខាន់​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​នឹង​អាច​រៀន​សូត្រ​បាន​ច្រើន​ពី​គាត់​ អញ្ចឹង​ហើយ​ខ្ញុំ​គិត​ថា​ បើ​យើង​មាន​គាត់​ជិត​ពួក​យើង​ ច្បាស់​ណាស់​ក្លឹប​យើង​នឹង​ប្រសើរ​ឡើង​" ។

គួរ​រំលឹក​ផង​ដែរ​ថា​ លោក​ Wenger ធ្លាប់​ធ្វើ​ជា​អ្នក​ចាត់​ការ​ក្លឹប​ Arsenal តាំង​ពី​ឆ្នាំ​១៩៩៦ រហូត​ដល់​ឆ្នាំ​២០១៨ ដែល​បាន​ដឹក​នាំ​ឲ្យ​ក្លឹប​នេះ​ ឈ្នះ​ពាន​តូច​ធំ​ ជា​ច្រើន​៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី