ដៃ​ស្ដាំ Ancelotti ​ថា​បើ​ឈ្នះ Liverpool ​ល្ងាច​នេះ ​គ្រប់​គ្នា​នឹង​ដឹង​ថា Everton ​ល្អ​

  • 2020-10-17 03:06:22
  • ចំនួនមតិ 37 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ


​លោក ​Duncan Ferguson ​គ្រូ​ជំនួយ​របស់ Everton ​និង​ជា​ដៃ​ស្ដាំ​របស់ Ancelotti ​បាន​អះអាង​ថា​ប្រសិន​បើ​ក្រុម​របស់​លោក​ឈ្នះ Liverpool ​បាន ​នោះ​គ្រប់​គ្នា​នឹង​កត់​ចំណាំ​សម្រាប់​រដូវ​កាល​នេះ​មិន​ខាន។

​Everton ​១០​ឆ្នាំ​មក​ហើយ ​មិន​ដែល​ឈ្នះ​ក្រុម​ប្រជែង​ទី​ក្រុម Liverpool ​បាន​នោះ​ទេ។ ​តែ​សម្រាប់​រដូវ​កាល​នេះ​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក Carlo Ancelotti ​ឃើញ​ថា​ក្រុម​មួយ​នេះ​មាន​ទម្រង់​លេង​ល្អ​ប្លែក ​និង​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​ឈរ​កំពូល​តារាង Premier League ​ផង​ដែរ។ ​ខណៈ​ពេល​ក្រុម Liverpool វិញ ប្រកួត​ចុង​ក្រោយ​ឃើញ​ថា​ទក់​សាច់​តែ​ម្ដង ​ក្រោម​ថ្វី​ជើង Aston Villa ​ក្នុង​លទ្ធផល ​៧-២ ​ឯ​ណោះ។

​ដោយ​មើល​ឃើញ​កូន​ក្រុម​លេង​ល្អ​នេះ​ហើយ ទើប​បាន​ជា​លោក Duncan Ferguson អះអាង​ថា​៖ “អ្នក​មាន​ក្ដី​ស្រមៃ​បែប​នេះ​ជា​យូរ​មក​ហើយ ដែល​ក្រុម Everton ​អាច​លេង​ឈ្នះ​៤​ប្រកួត​ជាប់​គ្នា​នៅ​ពេល​បើក​រដូវ​កាល។ ​យើង​កំពុង​មាន​ក្រុម​មួយ​ដ៏​ល្អ ​និង​មាន​គោលដៅ​ច្បាស់​លាស់។ ​នៅ​ល្ងាច​នេះ ​បើ​យើង​អាច​យក​ឈ្នះ Liverpool ​បាន ​គ្រប់​គ្នា​នឹង​កត់​សម្គាល់​យើង​ថា​ជា​ក្រុម​ល្អ​មួយ​ពិត​មែន ​មិន​ខាន”​៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ