ទាំងនេះជាតារាល្បីដែលធ្លាប់មានជម្លោះជាមួយ Nicki Minaj
- 2020-10-19 04:15:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាំងនេះជាតារាល្បីដែលធ្លាប់មានជម្លោះជាមួយ Nicki Minaj
ចន្លោះមិនឃើញ
តារារ៉េបវ័យ ៣៧ឆ្នាំ Nicki Minaj ត្រូវបានគេលើកមកនិយាយជារឿយៗថាជាអ្នកដែលឧស្សាហ៍មានរឿងឈ្លោះជាតារានេះ តារានោះមិនចេះស្វាង។
ចង់ដឹងថា រយៈពេលប៉ុន្មាននៃវត្តមានលើវិថីសិល្បៈ Nicki ធ្លាប់មានបញ្ហាជាមួយនឹងតារាល្បីៗណាខ្លះ? ទស្សនាដូចខាងក្រោម៖
១. Miley Cyrus
ទំនាក់ទំនងមិនល្អរបស់អ្នកទាំង ២មានតាំងពីឆ្នាំ ២០១៥មកម្ល៉េះ ពេលឈរឈ្មោះដណ្ដើមពានរង្វាន់ MTV Video of the Year ជាមួយគ្នា។ ដោយសារតំណែងនេះ ធ្វើឲ្យពួកគេឌឺដងគ្នា ដោយប្រើពាក្យមិនល្អទៅវិញទៅមក។
២. Taylor Swift
រឿងអាស្រូវរបស់ Taylor និង Nicki លេចចេញតាំងពីពេលឈរឈ្មោះដណ្ដើមតំណែង MTV Video of the Year ឆ្នាំ ២០១៥នោះដែរ។ ស្របពេលវីដេអូបទ «Bad Blood» របស់ Taylor មានឈ្មោះដណ្ដើមពានវីដេអូល្អដាច់គេប្រចាំឆ្នាំ Nicki បែរជាកើតទុក្ខមិនសុខចិត្តក៏ព្រោះតែបទ «Anaconda» នាងមិនមានមុខជាបេក្ខភាពប្រកួតពេលនោះ ព្រមទាំងបានសរសេរបង្ហោះលើ Twitter ឌៀមដាមថាឲ្យ Taylor ទៅវិញ។
៣. Cardi B
ជម្លោះរវាង Nicki និង Cardi ពិតជាផ្ទុះឡើងខ្លាំងហួសស្មាន រហូតកើតមានការវាយតប់គ្នាក្នុងកម្មវិធី Harper's Bazaar Icons កាលពីខែកញ្ញា ឆ្នាំ២០១៨ទៀត។ មុនរឿងនេះកើតឡើង ពួកគេក៏ធ្លាប់មានជម្លោះពាក្យសម្ដីនឹងគ្នា និងបានធ្វើបទចម្រៀងឌៀមដាមគ្នាទៅវិញទៅមកដែរ។
អ្វីដែលភ្ញាក់ផ្អើលនោះ ពេលចូលរួមកម្មវិធី New York Fashion Week អ្នកទាំង ២បានដោះស្បែកជើងគប់គ្នា។ ចុងក្រោយCardi ត្រូវដើរចេញពីកម្មវិធីទាំងពកក្បាល និងគ្មានស្បែកជើងពាក់។
៤. Mariah Carey
ពួកគេត្រូវបានក្លាយជាគណៈកម្មការក្នុងកម្មវិធី American Idol រដូវកាលទី១២ កាលពីឆ្នាំ ២០១៣។ វាបានកើតឡើងពេលបេក្ខភាពម្នាក់ឈ្មោះ Summer Cunningham ឡើងបញ្ចេញសមត្ថភាព ដោយច្រៀងបទ "Lean On Me" ធ្វើឲ្យអ្នកស្ដាប់ចាប់ចិត្តខ្លាំង។ ប៉ុន្តែពេលបេក្ខនារីម្នាក់នោះប្រាប់ថានាងចង់ព្យាយាមបទចម្រៀងបែប Country គណៈកម្មការទាំង ២ (លើកលែង Nikci) ស្រាប់តែបញ្ចេញការយល់ឃើញបែបមិនពេញចិត្ត។ ឃើញបែបនេះ Nicki ក៏បាននិយាយដោយបើកចំហរ ប្រាប់ថាខ្លួនមិនយល់ពីអ្វីដែលគណៈកម្មការរួមកម្មវិធីជាមួយនាងធ្វើសោះ។ ណាមួយអ្វីដែលកើតឡើងចំពោះបេក្ខនារីនេះក៏មិនមែនជាបញ្ហាធំដែរ ម្យ៉ាងអ្នកណាក៏មានកំហុសដូចគ្នា។
៥. Tracy Chapman
Nicki ធ្លាប់មានរឿងជាមួយនឹង Tracy ព្រោះបញ្ហា Copyright។ រឿងនេះបានកើតឡើង ដោយ Tracy បានចោទថា Nicki រំលោភលើកម្មសិទ្ធិបទរបស់នាងមានចំណងជើងថា «Baby Can I Hold You»។ ក្នុងឆ្នាំ ២០១៧ Nicki និង Nasir Bin Olu បានថតចម្រៀង១បទមានចំណងជើងថា «Sorry» ដែលបទនេះត្រូវបានគេចោទថាទាញប៉ារ៉ូលពីបទរបស់ Tracy។ ដើមហេតុនេះហើយបានជាធ្វើតារាចម្រៀងទាំង ២ឈានទៅរកការប្ដឹងផ្ដល់ និងបង្កជាបញ្ហាហូរហែ។
ក្រៅពីតារាស្រី ៥នាក់នេះក៏នៅមានតារាផ្សេងទៀតដែររួមមាន៖ Demi Lovato, Farrah Abraham, Iggy Azalea, Remy Ma, Lil' Kim ជាដើម៕