HTC ថ្មីតម្លៃ ៣០០ដុល្លារ មានថ្មទំហំ 5000mAh កាមេរ៉ា៤គ្រាប់

  • 2020-10-20 02:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

HTC បាន​បញ្ជាក់​ថា​ខ្លួន​នៅ​តែ​បន្ត​អាជីវកម្ម​ផលិត​ស្មាតហ្វូន តាម​រយៈ​ការ​ប្រកាស​ចេញ​ស្មាតហ្វូន Desire 20+ ជា​ស្មាតហ្វូន​លំដាប់​ថវិកា​មួយ ដែល​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 720G។

Desire 20+ មាន​បំពាក់​នូវ​អេក្រង់ LCD ទំហំ ៦,៥អ៊ីញ មាន​ក្បាល​ឆក​រាង​ដូច​ជា​តំណក់​ទឹក​សម្រាប់​ដាក់​កាមេរ៉ា Selfie ទំហំ ១៦MP ដោយ​អេក្រង់​នេះ​មាន​កម្រិត​បង្ហាញ 720 x 1600 ភីកសែល។ នៅ​ផ្នែក​ខាង​ក្រោយ​មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ និង​កាមេរ៉ា​ចំនួន​បួន​គ្រាប់។ កាមេរ៉ា​មេ​មាន​ទំហំ ៤៨MP អម​ដោយ​កាមេរ៉ា Ultrawide ទំហំ ៥MP, Sensor វាស់​ជម្រៅ​ទំហំ ៥MP និង​កាមេរ៉ា​ Macro ទំហំ ២MP។

Desire 20+ មាន​បំពាក់ RAM ទំហំ ៦GB និង​អង្គ​ផ្ទុក​ទំហំ ១២៨GB ដែល​អាច​ពង្រីក​​ទំហំ​បាន​តាម​រយៈ​​រន្ធ​ដោត​មេមូរី​កាត។ ស្មាតហ្វូន​នេះ​ក៏​មាន​រន្ធ​ដោត​កាស 3.5mm, ថ្ម​ទំហំ 5000mAh និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 10។

HTC ដាក់​លក់​ស្មាតហ្វូន Desire 20+ នៅ​តៃវ៉ាន់​ក្នុង​តម្លៃ​ប្រមាណ ២៩៥​ដុល្លារ ដែល​នឹង​បញ្ចេញ​លក់​នៅ​ថ្ងៃ​ទី​២២ ខែ​តុលា។ មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ថា​ HTC បញ្ចេញ​លក់​ស្មាតហ្វូន​នេះ​លើ​ទីផ្សារ​សកល​ឬ​យ៉ាង​ណា​នោះ​ទេ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម