ចំនួនអ្នកកុម្ម៉ង់ទិញ iPhone 12 Pro បែរជាច្រើនលើសរំពឹងទុក
- 2020-10-21 01:58:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនអ្នកកុម្ម៉ង់ទិញ iPhone 12 Pro បែរជាច្រើនលើសរំពឹងទុក
ចន្លោះមិនឃើញ
អ្នកវិភាគ Ming-Chi Kuo បានធ្វើការប៉ាន់ស្មានថាការកុម្ម៉ង់ទិញ iPhone 12 គឺមានច្រើនជាងការកុម្ម៉ង់ទិញ iPhone 11 ដល់ទៅជាងពីរដង។ លោកបាននិយាយថាការកុម្ម៉ង់ទិញបានឡើងដល់ចន្លោះ ១,៧លាន ទៅ ២លានគ្រឿង ក្នុងរយៈពេល ២៤ម៉ោង ដែល iPhone 11 មានចន្លោះពី ៥០ម៉ឺន ទៅ ៨០ម៉ឺនគ្រឿង។
រវាងចំណែក iPhone 12 និង iPhone 12 Pro ដែល Apple ដាក់ឲ្យកុម្ម៉ង់ទិញមុនគេ លោក Kuo បានប៉ាន់ស្មានថាតម្រូវការសម្រាប់ iPhone 12 Pro គឺមានច្រើនលើសពីការរំពឹងទុក។ iPhone 12 ដើមឡើយត្រូវបានលោករំពឹងទុកថានឹងមានការពេញនិយមជាង ប៉ុន្តែសញ្ញាដំបូងៗបានបង្ហាញថាការកុម្ម៉ង់ទិញរវាង iPhone 12 គឺមានស្មើគ្នា។
ការប៉ាន់ស្មានចុងក្រោយរបស់លោក Kuo ពេល iPhone 12 ទាំងបួនដាក់លក់លើទីផ្សារមានដូចខាងក្រោម ៖
iPhone 12 mini ៖ ១០-១៥%
iPhone 12 ៖ ៣០-៣៥%
iPhone 12 Pro ៖ ៣០-៣៥%
iPhone 12 Pro Max ៖ ១៥-២០%
លោក Kuo ជឿជាក់ថាតម្រូវការសម្រាប់ iPhone 12 mini នឹងមានចំនួនតិចតួចដោយសារវាមិនគាំទ្រការប្រើស៊ីមពីរ ដែលជាចំណុចពេញនិយមមួយនៅប្រទេសចិន។ មួយវិញទៀត តម្រូវការសម្រាប់ស្មាតហ្វូនអេក្រង់តូចក៏មានតិចតួចស្រាប់ដែរនៅប្រទេសចិន៕