សុខ​ រិទ្ធ​ ចាញ់​ពិន្ទុ​យប់​មិញ​មែនប៉ុន្តែអ្នកគាំទ្រ​ថា​ ថៃ​ គិត​តែ​ដាក់​លេខ​ថយ​ក្រោយ​

  • 2020-10-22 05:31:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ សុខ​ រិទ្ធ​ កាល​ពី​យប់​មិញ​នេះ​គឺ​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ SAIMONGKON លើ​សង្វៀន​ល្បីឈ្មោះ​ Rajadamnern Stadium​ ខណៈ​អ្នក​គាំទ្រ​ខ្មែរ​មួយ​ចំនួន​ថា​ថៃ​ម្នាក់​នេះ​គិត​តែ​ពី​ដាក់​លេខ​ R​ ថយ​ក្រោយ។​

សុខ រិទ្ធ (ខៀវ)

យប់​មិញ​នេះ​ឃើញ​ថា​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​មើល​ការ​ Live​ លើ​ហ្វេសបុក​ផេក​ Rajadamnern Stadium​ និង​បាន​សរសេរ​ជា​ភាសា​ខ្មែរ​លើក​ទឹកចិត្ត​ ថែម​ទាំង​ទាយ​លទ្ធផល​លេងៗ​ផង​ដែរ​នា​ការ​ប្រកួត​យប់មិញ​នេះ។​

បើ​ទោះជា​អ្នក​ប្រដាល់​ខ្មែរ​ សុខ​ រិទ្ធ​ ចាញ់​ពិន្ទុ​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​អ្នក​គាំទ្រ​ពេញ​ចិត្ត​ចំពោះ​ការ​ប្រកួត​មួយ​នេះ​ ជា​ពិសេស​ការ​ដើរ​ចូល​វ៉ៃ​ដៃគូ​តាំង​ពី​ទឹក​១​ រហូត​ដល់​ទឹក៥។​ អ្នក​គាំទ្រ​ខ្មែរ​មួយ​ចំនួន​បាន​សរសេរ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ថា​ «ថៃ​គិត​តែ​ពី​ថយ​ ថៃ​នេះ​ដាក់​ R​ រហូត​ទាល់​ចប់​ ខណៈ​ខ្លះ​ទៀត​ថា​កីឡាករ​ Super ថយ​ Muay Thai »។​

សុខ រិទ្ធ (ខៀវ)

រំលឹក​ដែរ​ថា​ កីឡាករ​កម្ពុជា​ សុខ​ រិទ្ធ​ បច្ចុប្បន្ន​នេះ​កំពុង​​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ថៃ។​ យប់​មិញ​នេះ​គេ​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ SAIMONGKON​ និង​មាន​របួស​បែក​ថ្នាស​ឆ្វេង​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​