ឃីម​ បូរ៉ា​ ទោះ​ឈ្នះ​ ធន់​ មករា​ ៣​ដង​រួច​ហើយ​ក្ដី​ក៏​មិន​ហ៊ាន​មើល​ស្រាល​សមត្ថភាព​ដែរ​

  • 2020-10-23 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ជាយដែន​ ឃីម​ បូរ៉ា ថា​ទោះធ្លាប់​ឈ្នះ​លើ​ ធន់​ មករា​ រហូត​៣ដង​ មាន​ទាំង​សន្លប់​ក៏​ដោយ​ប៉ុន្តែ​មិន​ហ៊ាន​មើល​ស្រាល​សមត្ថភាព​នោះ​ទេ​ ជា​ពិសេស​ប៉ះ​គ្នា​ថ្ងៃ​សៅរ៍​វគ្គ​សំខាន់​នេះ។​

បូរ៉ា ប៉ះ មករា កន្លងទៅ

ឃីម​ បូរ៉ា​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ថ្ងៃ​សៅរ៍​នេះ​សង្ឃឹម​ត្រឹម​ ៥០%​ សិន​ ព្រោះ​វគ្គ​សំខាន់​នេះ​ម្នាក់ៗ​សុទ្ធតែ​ចង់​ឈ្នះ។​ មិន​ថា​ខ្លួន​ឯង​ផ្ទាល់​ ឬ​ មករា​ នោះ​ទេ​គឺ​សុទ្ធតែ​ហ្វឹកហាត់​ដូច​គ្នា​ ហេតុ​នេះ​សមត្ថភាព​ក៏​ប្រែប្រួល​ និង​រីកចម្រើន​តាម​ហ្នឹង​ដែរ។​

ការ​ប្រកួត​នេះ​ បូរ៉ា​ ថា​រឿង​បារម្ភ​ចេះ​តែ​បារម្ភ​ហើយ​ ព្រោះ​សិស្ស​គុន​មក​ពី​ក្រសួង​ការពារ​ជាតិ​ខាង​លើ​នេះ​ល្អ​គ្រប់​ក្បាច់​ អាច​វ៉ៃ​បាន​គ្រប់​ក្បាច់​ ខណៈ​ស្នៀត​មួយៗ​ក៏​ធ្ងន់​ថែម​ទៀត។​ យ៉ាង​ណា​ប្អូន​ប្រុស​របស់​ ឃីម​ ឌីម៉ា​ ខាង​លើ​នេះ​មាន​តែ​ខំ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពីសមត្ថភាព​ ព្រោះ​ជា​វគ្គ​សំខាន់​ និង​ឈាន​ទៅ​រក​ខ្សែក្រវាត់​ផង។​

បូរ៉ា ពេលឈ្នះ ធន់ មករា កន្លងទៅ

បញ្ជាក់​ដែរ​ថា​ ឃីម​ បូរ៉ា​ ធ្លាប់​ឈ្នះ​ ធន់​ មករា​ ឬ​ តាញ់​ មករា​ នេះ​៣ដង​រួច​មក​ហើយ​ ១ដង​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ ២ដង​មិត្តភាព។ ​ថ្ងៃ​សៅរ៍​នេះ​អ្នក​ទាំង​ពីរ​នាក់​នឹង​ត្រូវ​ប៉ះ​គ្នា​ជា​ថ្មី​ វគ្គ​ចាញ់​ធ្លាក់​ឆ្ពោះ​ទៅ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ជើងឯក​ប៉ះ​គ្នា​វេលា​ម៉ោង​៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​