ក្រុមហ៊ុនជីហ្គៀគ្រុប និង LG Electronics Cambodia ជួយ​ឧបត្ថម្ភ​អង្ករ និង​​សេវា​បោក​ខោអាវ​ឥតគិតថ្លៃ ដល់ពលរដ្ឋ​រងគ្រោះដោយទឹកជំនន់!

  • 2020-10-24 06:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនជីហ្គៀគ្រុប និងក្រុមហ៊ុន LG Electronics Cambodia ចូលរួមចំនែកឧបត្ថម្ភអង្ករ ២៥តោន និងសេវាកម្មបោកគក់សំលៀកបំពាក់ ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

ស្របពេលដែលប្រជាពលរដ្ឋខ្មែរយើងជាច្រើន នៅតាមបណ្តារាជធានី - ខេត្តកំពុងតែប្រឈមទៅនឹងបញ្ហាគ្រោះទឹកជំនន់នោះ យើងក៏សង្កេតឃើញមានការចូលរូមយ៉ាងមម៉ាញឹកពីរាជរដ្ឋាភិបាល អាជ្ញាធរ ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងការជួយបរិច្ចាគ​ថវិកា អង្ករ ស្បៀងអាហារ និងឧបករណ៏សំភារៈផ្សេងៗ ដល់អ្នករងគ្រោះដោយសារទឹកជំនន់ផងដែរ។

ដោយឡែក សំរាប់ក្រុមហ៊ុនជីហ្គៀ គ្រុប និង ក្រុមហ៊ុន LG Electronics Cambodia ក៏បានចូលរូមចំនែកក្នុងការឧបត្ថម្ភជាអង្ករដែលមានចំនួន ២៥តោន ទៅតាមបណ្តាខេត្តមួយចំនួនដូចជា អង្ករ ៥ តោន សំរាប់រាជធានីភ្នំពេញ ៥តោន សំរាប់ខេត្តកំពង់ស្ពឺ ៥តោន សំរាប់ខេត្តពោធិ៍សាត់ ៥តោន សំរាប់ខេត្តបាត់ដំបង និង ៥តោន សំរាប់ខេត្តកំពង់ធំ។

បន្ទាប់ពីនោះទៀត ក្រុមហ៊ុនទាំងពីរក៏បានរៀបចំជាទីតាំងសំរាប់បោកគក់សំលៀកបំពាក់ និងសម្ងួតដោយឥតគិតថ្លៃ ដើម្បីជាការជួយសំរួលដល់កងកំលាំងមានសមត្ថកិច្ច ក៏ដូចជាប្រជាពលរដ្ឋដែលបានទទួលរងគ្រោះថ្នាក់ដោយសារទឹកជំនន់នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញផងដែរ ដែលទីកន្លែងបោកគក់សំលៀកបំពាក់ នោះមានទីតាំងខាងមុខផ្សារព្រែកជ្រៃ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ខដង្កោ រាជធានីភ្នំពេញ។ ក្រុមហ៊ុនបានរៀបចំ ម៉ាស៊ីនបោកគក់ LG ចំនួន ៥គ្រឿង និងម៉ាស៊ីនសម្ងួតចំនួន ៣គ្រឿង ហើយនឹងមានក្រុមការងារដើម្បីជួយសំរួលក្នុងការបំរើសេវាកម្មផងដែរ៕

អត្ថបទថ្មី