មកដឹងពីស្ថានភាព ទឹកស្ទឹងព្រែកត្នោត ព្រឹកនេះ

  • 2020-10-26 02:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមផេកផ្លូវការរបស់ក្រសួងធនធានទឹក​និងឧតុនិយម បានឲ្យដឹង​នៅព្រឹកថ្ងៃទី២៦ ខែតុលា​នេះថា កម្ពស់ទឹកស្ទឹងព្រែកត្នោត ខាងក្រោយទ្វារទឹក (ផ្នែកខាងក្រោម) នៅព្រឹកនេះបានបន្តស្រកចុះ ១,០០ម៉ែត្រ ហើយ បើធៀបនឹងពេលល្ងាចថ្ងៃម្សិលមិញ។

ប្រភពដដែលបានបញ្ជាក់ថា ស្ថានភាពកម្ពស់ទឹកស្ទឹងព្រែកត្នោត នៅសំណង់ទ្វារទឹកទំនប់អាង៧មករា នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧:៣០ នាទីព្រឹក ៖

  • កម្ពស់ទឹកខាងមុខទ្វារ ៤,៨០ ម៉ែត្រ​ ស្រកចុះ​ ១,៨៧ ម៉ែត្រ ធៀបនឹងកម្ពស់ទឹកអតិបរមា ៦,៦៧ ម៉ែត្រ កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០

  • កម្ពស់ទឹកហូរលើទំនប់បង្ហៀរ ០,០០ ម៉ែត្រ ស្មើទំនប់បង្ហៀរ

  • កម្ពស់ទឹកខាងក្រោយទ្វារ ៦,១០ ម៉ែត្រ​៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី