Jack Ma នឹងក្លាយជាបុគ្គលមានជាងគេក្នុងលោកលំដាប់ទី១១ ដោយសារក្រុមហ៊ុនលុយកាក់មួយ

  • 2020-10-28 09:24:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហ​ស្ថាបនិក​ក្រុមហ៊ុន Alibaba Group លោក Jack Ma រំពឹង​ថា​នឹង​ឡើង​ឈរ​លើ​តំណែង​លេខ​ ១១​ លើ​បញ្ជី​បុគ្គលិក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​ក្នុង​លោក​របស់​ទស្សនាវដ្ដី Bloomberg។

ការ​រំពឹង​ទុក​នេះ​គឺ​ក្រោយ​ពី​ក្រុមហ៊ុន Ant Group ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ផ្នែក​ហិរញ្ញវត្ថុ​មួយ​របស់ Alibaba Group នឹង​មាន​តម្លៃ​ហ៊ុន​ថ្លៃ​បំផុត​ពេល​ប្រកាស​ដាក់​លក់​ហ៊ុន​ជា​សាធារណៈ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។

លោក Jack Ma មាន​កាន់​កាប់​ចំណែក​ភាគហ៊ុន ៨,៨% ក្នុង​ក្រុមហ៊ុន Ant Group ដែល​គិត​ជា​ទឹក​ប្រាក់​គឺ​​អាច​ស្មើ​នឹង ២៧,៤​ពាន់​លាន​ដុល្លារ។ តម្លៃ​នៃ​ចំណែក​ភាគហ៊ុន​នេះ​នឹង​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក Jack Ma កើន​ឡើង​ដល់ ៧១,១​ពាន់​លាន​ដុល្លារ អាច​ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​ ១១៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង