មើល​រូប​តារា​ជុំ​គ្រួសារ​នារដូវ​ស្លឹកឈើ​ជ្រុះ ពិតមនោរម្យ និង​មាន​សុភមង្គល​ណាស់

  • 2020-10-31 01:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សហរដ្ឋ​អាមេរិក បាន​ឈាន​ដល់​រដូវ​ស្លឹក​ឈើ​ទុំ​ជ្រុះ (Autumn) ដែល​ជា​វេលា​ល្អ​បំផុត​សម្រាប់​ការ​ចេញ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ ដោយ​សារ​តែ​វេលា​នេះ អាកាស​ធាតុ​ល្អ ខ្យល់​អាកាស​ល្អ​បរិសុទ្ធ គ្មាន​ភ្លៀង ពិសេស​នេះ គឺ​ជា​វេលា​ដែល​ធម្មជាតិ​ស្អាត​បំផុត។

នៅ​រដូវ​នេះ ស្លឹក​ឈើ​បាន​ប្រែពណ៌​​ពី​បៃតង​ទៅ​ជា​លឿង ក្រហម ទឹក​ក្រូច​បង្កើត​បាន​ជា​ទិដ្ឋភាព​មួយ​ដ៏​ល្អ​គាប់​ភ្នែក។ វា​បាន​ក្លាយ​ជា​វេលា​ដ៏​សម​គួរ សម្រាប់​គ្រួសារ​នីមួយ​ៗ ចង​ក្រង​អនុស្សាវរីយ​ល្អ​ជាមួយ​គ្នា។ ដូច្នេះ​ហើយ ទើប​សិល្បករ​ខ្មែរ ដែល​បច្ចុប្បន្ន​បាន និង​កំពុង​រស់​នៅ​លើ​ទឹក​ដី​មហាអំណាច​មួយ​នេះ ក៏​កំពុង​រីករាយ​ជាមួយ​វេលា​នេះ​ដូច​គ្នា។

ប៉ុន្មាន​ថ្ងៃ​នេះ គេ​ឃើញ សារ៉ាយ សក្ខណា លោក ហង្ស ឈា បាន និង​កំពុង​មាន​ពេល​វេលា​ច្រើន​សម្រាប់​រីករាយ​ជាមួយ​ក្រុម​គ្រួសារ​នា​រដូវ​ស្លឹក​ឈើ​ទុំ​ជ្រុះ ឬ Autumn Season នេះ។ តោះ ទៅ​ទស្សនា​ពួក​គេ ដើម្បី​ថ្ងៃ​សម្រាក​ដ៏​ស្ងប់​សុខ​របស់​យើង​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម