លន ​បញ្ញា ​និយាយ​អ្វី​ខ្លះ​ប៉ះ​ យ៉េន​ ឌីណា​ ស្អែក​ព្រឹក​នេះ​នៅ​ CNC

  • 2020-10-30 09:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ដើម​កំណើត​មក​ពី​ខេត្ត​ព្រៃវែង​ លន ​បញ្ញា​ ថា​រីករាយ​ដែល​បាន​ប៉ះ​ជើង​ខ្លាំង​ និង​ជា​អ្នក​ប្រដាល់​វ៉ៃ​ក្បាច់​ពូកែ​យក​ពិន្ទុ​ យ៉ាង​ណា​ខ្លួន​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ស្អែក​នេះ​នៅ​លើ​សង្វៀន​ CNC។​ (រូបភាពក្របខាងក្រៅរបស់ Sport Zone)

លន បញ្ញា (ក្រហម)

លន ​បញ្ញា​ បាន​ឲ្យ​ដឹង​ថា​ ការ​ប៉ះ​ជា​មួយ​កីឡាករ​ដែល​ខ្លាំង​គឺ​មាន​ផល​ល្អ​សម្រាប់​ខ្លួន​ដែរ​ ដូច​ជា​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ទៅ​តាម​ហ្នឹង​ មួយ​វិញ​ទៀត​អាច​ចេះ​នូវ​ក្បាច់​ល្អៗ​ដែល​ដៃគូ​បាន​បញ្ចេញ​មក​ពេល​ប្រកួត​ជា​មួយ​គ្នា។​

រូបភាពលើផេក Sport Zone

ការ​ប៉ះ​ជា​មួយ​ យ៉េន​ ឌីណា​ លើក​ទី១​នេះ​ បញ្ញា​ ថា​អាច​ជា​ការ​លំបាក​មួយ​សម្រាប់​ខ្លួន​ដែរ​ ព្រោះ​ដៃគូ​​ម្នាក់​នេះនរណា​ក៏​ដឹង​ហើយ​ថា​ជា​កីឡាករ​ល្អមួយ​រូប​ ​ពិសេស​គឺ​ពូកែ​វ៉ៃ​យក​ពិន្ទុ​តែ​ម្ដង។​ កូន​សិស្ស​លោក​ ធន់​ សុភា​ រូប​នេះ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​រួច​ហើយ​ នឹង​ប្ដេជ្ញា​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​នា​ការ​ប្រកួត​ស្អែក​នេះ។​

រំលឹក​ដែរ​ថា​ លន ​បញ្ញា​ នឹង​ត្រូវ​ប្រកួត​ជា​មួយ​កីឡាករ​ យ៉េន​ ឌីណា​ នៅ​ស្អែក​ម៉ោង​៨ព្រឹក​នេះ​ឯ​សង្វៀន​ CNC៕​

អត្ថបទ៖ នួន ស៊ីណា​