Samuel Eto'o ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សង្គ្រោះ ​ក្រោយ​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​

  • 2020-11-09 04:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​ល្បី​ឈ្មោះ​ Samuel Eto'o ​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កំណើត​កាមេរ៉ូន ​បណ្ដាល​ឱ្យ​រង​របួស​ក្បាល​តិចតួច ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។

​រថយន្ដ​របស់ Eto'o ​បាន​ជួប​គ្រោះ​ថ្នាក់ ដោយ​ឡាន​ក្រុង​បុក​ពី​មុខ​ពេញ​ទំហឹង​តែ​ម្ដង។ ​ជា​សំណាង​ល្អ ​អតីត​កីឡាករ Barcelona ​និង Chelsea ​រូប​នេះ ​មិន​មាន​របួស​ធ្ងន់​ទេ ​ដោយ​បែក​ក្បាល​បន្តិចបន្តួច​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​ត្រូវ​តាមដាន​ទៀត​នៅ​មន្ទីរពេទ្យ​ផង​ដែរ។ ​ប្រភព​បាន​បញ្ជាក់​ថា Eto'o ​បើក​រថយន្ត​របស់​ខ្លួន​ចេញ​ពី​កន្លែង​អាពាហ៍ពិពាហ៍​មួយ​សំដៅ​ទៅ​ផ្ទះ​របស់​គេ​វិញ។

​បុរស​វ័យ​៣៩​ឆ្នាំ​ខាង​លើ​នេះ ​ទើប​តែ​ព្យួរ​ស្បែក​ជើង​១​ឆ្នាំ​មុន​នេះ​ទេ ​ដោយ​ក្លឹប​ចុង​ក្រោយ​របស់​គេ​គឺ​​Qatar SC ​។ ​ក្នុង​អាជីព​ជា​កីឡាករ ​រូបគេ​ធ្លាប់​លេង​ឱ្យ​ក្លឹប​ធំ​ៗ​ជា​ច្រើន​ដូចជា Real Madrid, Barcelona , Inter Milan ​និង Chelsea ​ជា​ដើម៕

ប្រភព៖ Dailymail   អត្ថបទ៖ វិធាវី

អត្ថបទថ្មី