«Party in the U.S.A» របស់ Miley ហក់ឡើងលើតារាងបទកំពូល ក្រោយ Joe Biden ឈ្នះឆ្នោត

  • 2020-11-12 03:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «Party in the U.S.A» បាន​វិល​ត្រឡប់​មក​កាន់​តំណែង​លើ​តារាង​ជា​ថ្មី​ បន្ទាប់​ពី​ Joe Biden ឈ្នះ​ពី​ការ​បោះ​ឆ្នោត​ តំណែង​ជា​ប្រធានាធិបតី​ យក​ឈ្នះ​លោក​ Donald Trump កាលពី​ពេល​ថ្មី។

Miley Cyrus

ជ័យជម្នះ​របស់​ Joe Biden និង​ Kamala Harris បាន​ក្លាយ​ជា​ភាព​សប្បាយ​រីករាយ​ដល់​ម្ចាស់​សំឡេង​ឆ្នោត​ជា​ច្រើន​របស់​លោក​ ប៉ុន្តែ​វា​ក៏​ជា​រឿង​រីករាយ​សម្រាប់​ Miley Cyrus ដែរ ស្របពេល​បទ​ចម្រៀង​ចេញ​តាំង​ពី​ឆ្នាំ ២០០៩​របស់​នាង​ គឺ «Party in the U.S.A» ស្រាប់​តែ​វិល​មក​ឈរលើ​តារាង​កំពូល Top 200 ប្រចាំ​ iTune របស់​សហរដ្ឋអាមេរិកដោយស្មាន​មិនដល់៕

Joe Biden
Joe Biden និង​ Kamala Harris

ប្រភព៖ CNN   ប្រែ​សម្រួល៖ យី សុធារី