Alisson ប្រាប់​ឈ្មោះ​ក្រុម​ដែល​​គេចង់​ចូល​និវត្តន៍​ជាមួយ ប៉ុន្តែ​មិនមែន​ Liverpool ឡើយ

  • 2020-11-13 02:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​របស់ Liverpool កីឡាករ Alisson បាន​ប្រាប់​ឲ្យ​ដឹង​ថា គេ​ចង់​ត្រឡប់​​ទៅ​កាន់​ក្លឹប​ដំបូង​របស់​ខ្លួន Internacional ក្នុង​ប្រទេស​ប្រេស៊ីល​ដើម្បី​បញ្ចប់​អាជីព​បាល់ទាត់​នា​ពេល​អនាគត។

Alisson ចាប់​ផ្ដើម​លេង​អាជីព​ដំបូង​ជាមួយ Internacional ក្នុង​ឆ្នាំ​២០១៣ ដោយ​បង្ហាញ​ខ្លួន​​បាន​១១៥​ប្រកួត ហើយ​វា​ក៏​ជា​ក្លឹប​យុវជន​របស់​គេ​ផង​ដែរ។ បន្ទាប់​ពី​បង្ហាញ​សមត្ថភាព​ល្អ កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​ផ្លាស់​មក​កាន់ Roma រួច​មក​នៅ​ជាមួយ Liverpool ឈ្នះ​ពាន​ធំ​​ៗ​ដូច​ជា Premier League និង Champions League។

បច្ចុប្បន្ន​គេ​ត្រូវ​បាន​ចាត់​ទុក​ជា​អ្នក​ចាំ​ទី​ល្អ​ជាង​គេ​ម្នាក់​ក្នុង​លោក ប៉ុន្តែ​ក្នុង​ពេល​ខាង​មុខ​គេ​ចង់​ត្រឡប់​ទៅ​កាន់​ប្រទេស​កំណើត​វិញ​ដើម្បី​ព្យួរ​ស្បែកជើង។ និយាយ​ប្រាប់​សារព័ត៌មាន​ Alisson ថា គេ​ចង់​ទៅ​ប្រេស៊ីល​វិញ។ គេ​មាន​ការ​គោរព​ដល់​ក្លឹប​នៅ​ប្រេស៊ីល​ជា​ច្រើន ប៉ុន្តែ​មិន​អាច​ភ្លេច​ក្លឹប Internacional បាន​ឡើយ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី