ឆ្នាំនេះ មានអ្វីប្លែក​សម្រាប់​គម្រោង​ស្អាត​?

  • 2020-11-17 08:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការភ្នំពេញស្អាតនៃគម្រោងស្អាត ក្រោមទិសស្លោកថ្មីប្រចាំឆ្នាំ «ស្អាតជាទម្លាប់ថ្មី» នឹងចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យប្រតិបត្តិនូវគោលការណ៍គ្រឹះស្អាតទាំង ៦ចំណុច ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោកក្នុងការបង្ការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

ផ្អែក​តាម​ផេក​របស់​គម្រោង​ «ភ្នំពេញស្អាត» បាន​សរសេរថា បន្ថែមពីលើគោលការណ៍ទាំង៦ចំណុចខាងលើ នឹងចូលរួមលើកកម្ពស់ទម្លាប់ នៃការប្រតិបត្តិក្បួនអនាម័យស្អាត បរិស្ថានស្អាត និងការរស់នៅស្អាតជាប្រចាំនៅគ្រប់ទីកន្លែង សម្រាប់មនុស្សសម័យថ្មី តាមរយៈការចូលរួមជំរុញការកែប្រែទម្លាប់ក្នុងការទុកដាក់ និងគ្រប់គ្រងសំរាមផ្ទាល់ខ្លួនឲ្យបានត្រឹមត្រូវផងដែរ។

«ភាពស្អាត» ដែលជានិន្នាការសកល និងជាទម្លាប់ថ្មីមួយនេះ គឺជាបេសកកម្មចម្បង នៃយុទ្ធនាការភ្នំពេញស្អាត ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ២០១៧។

រូបភាព​ឆ្នាំចាស់ នៃយុទ្ធនាការ​ភ្នំពេញស្អាត​

**សូមទស្សនាវីដេអូខាងក្រោមនេះ៖**

​​កម្មវិធី​ភ្នំពេញស្អាត​ត្រូវបាន​បង្កើតឡើង​ដោយ​ ​សហស្ថាបនិក​ចំនួន​ ​០៦រូប​ ដែល​មកពីស្ថាប័ន​ផ្សេងៗគ្នា រួមមាន​ ឯកឧត្តម ​ហ៊ុន ម៉ានី​ ប្រធាន​សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ លោក ជី សីលា អគ្គនាយ​ប្រតិបត្តិ​ក្រុមហ៊ុន​ Sabay Group ​លោកស្រី ជា សុផល្លា ​ប្រធាន​សភាយុវ​ពាណិជ្ជ​ករអន្តរជាតិ​កម្ពុជា​ និង​អគ្គនាយ​ប្រតិបត្តិក្រុមហ៊ុន​ Emerald Plus ​លោកស្រី​ ហេង​ ​ធីតា នាយក​ផ្នែកសេវាកម្មហិរញ្ញ​វត្ថុបុគ្គល​នៃធនាគារ​ ​CIMB Cambodia PLC ​លោក ​ហៃ ​ភិរម្យ នាយកផ្នែក​យុទ្ធសាស្រ្ត​ជំនួញប្រចាំប្រទេស​ក្នុងតំបន់​មេគង្គនៃ​ក្រុមហ៊ុន​ Bosch និងលោក​ស្រី ទេព កុលាប ​នាយិកា​សកលវិទ្យាល័យ​អន្តរជាតិ​ភ្នំពេញ​៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី