ប្រេស៊ីល​បន្ត​កំណត់ត្រា​មិន​ទាន់​ចាញ់​ក្នុង​វគ្គ​ជម្រុះ WC ខណៈ Cavani បាន​កាត​ក្រហម​

  • 2020-11-18 02:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


ក្រុម​ជម្រើសជាតិ​ប្រេស៊ីល​​នៅ​តែ​បន្ត​ភាព​ខ្លាំង​មិន​ទាន់​ចាញ់​សោះ​ក្នុង​វគ្គ​ជម្រុះ​ World Cup ក្នុង​តំបន់ CONMEBOL ក្រោយ​យក​ឈ្នះ​អ៊ុយរុយហ្គាយ​ព្រឹក​មិញ ២-០។

ខ្សែ​បម្រើ​របស់ Juventus កីឡាករ Arthur ជា​អ្នក​រក​គ្រាប់​ទី​មួយ​ឲ្យ​ប្រេស៊ីល​នាទី​ទី​៣៤ មុន​ពេល Richarlison របស់​​ Everton ជា​អ្នក​បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​៤៥។ យ៉ាងណាមិញ​ការ​ប្រកួត​​នេះ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ច្រើន​រហូត​មាន​កាត​លឿង​៧ និង​កាត​ក្រហម​១។

ខាង​ក្រុម​របស់​ប្រេស៊ីល​មាន​កីឡាករ​២​នាក់​បាន​កាត​លឿង ឯ​អ៊ុយរុយហ្គាយ​បាន​​កាត​លឿង​៥ និង​ខ្សែ​ប្រយុទ្ធ Edinson Cavani បាន​កាត​ក្រហម។ ជ័យជម្នះ​នេះ​ប្រេស៊ីល​បន្ត​ឈរ​កំពូល​តារាង​មាន​​១២​ពិន្ទុ​ពេញ​ ក្រោយ​ឆ្លង​កាត់​៤​ប្រកួត ខណៈ​​អ៊ុយរុយហ្គាយ​នៅ​លេខ​៥​ទើប​តែ​មាន​៦​ពិន្ទុ​ប៉ុណ្ណោះ៕ ​​

អត្ថបទ៖ ហេង សុធារិទ្ធិ