បំពាក់ម៉ាស៊ីនដល់១៦ស៊ីឡាំង ដឹងអត់ Bugatti Chiron មានកម្រិតស៊ីសាំងប៉ុន្មាន?
- 2020-11-19 02:44:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បំពាក់ម៉ាស៊ីនដល់១៦ស៊ីឡាំង ដឹងអត់ Bugatti Chiron មានកម្រិតស៊ីសាំងប៉ុន្មាន?
ចន្លោះមិនឃើញ
តាមធម្មតា អ្នកដែលមានលុយដល់ទៅ ៣,៥លានដុល្លារ ទិញរថយន្ត Bugatti Chiron Pur Sport មិនដែលខ្វល់ឡើយពីកម្រិតស៊ីសាំងរបស់វា។ ទោះជាយ៉ាងណា កម្លាំងខ្លាំងគឺស្មើនឹងកម្រិតស៊ីសាំងច្រើនដូចគ្នា។
Bugatti នឹងផលិតរថយន្ត Chiron Pur Sport ត្រឹមតែ ៦០គ្រឿងប៉ុណ្ណោះ នៅទូទាំងពិភពលោក ហើយបើតាមទីភ្នាក់ងារ EPA ដែលទើបតែបញ្ចេញកម្រិតស៊ីសាំងនៃរថយន្តកំពូលកម្លាំងនេះ បង្ហាញថា វាមានកម្រិតស៊ីសាំងជាមធ្យម ២៩,៤លីត្រ/ក្នុងក្រុង ១៨លីត្រ/ក្រៅក្រុង និង ២៣,៥លីត្រ/ជាមធ្យម សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។
គួរបញ្ជាក់ឲ្យដឹងថា Chiron Pur Sport គឺមានកម្រិតស៊ីសាំងប្រសើរជាង ម៉ូដែល Chiron ធម្មតា (២៦,១លីត្រ/ក្នុងក្រុង ១៦,៨លីត្រ/ក្រៅក្រុង និង ២១,៣លីត្រ/ជាមធ្យម) ថ្វីបើវាមានទម្ងន់ធ្ងន់ជាង ៥០គីឡូក្រាម និងបំពាក់ម៉ាស៊ីនដូចគ្នា គឺចំណុះ ៨,លីត្រ quad-turbocharged ទំហំ ១៦ស៊ីឡាំង មានកម្លាំងដល់ ១ ៤៧៩សេះក៏ដោយ៕