អបអរសាទរ! សាលារៀនចំនួន៦ ជាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាសាលាបរិស្ថានស្អាត
- 2020-11-20 08:56:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! សាលារៀនចំនួន៦ ជាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាសាលាបរិស្ថានស្អាត
ចន្លោះមិនឃើញ
គម្រោងភ្នំពេញស្អាតឆ្នាំនេះ បានបង្កើតកម្មវិធីប្រកួតប្រជែងដណ្ដើមជ័យលើលាភី លើប្រធានបទ «សាលាបរិស្ថានស្អាត» ដែលសាលាមួយចំនួនកំពុងបង្ហាញពីសមត្ថភាពរបស់ខ្លួន និងឆ្លងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ តើសាលាទាំងនោះ មានឈ្មោះសាលាអ្វីខ្លះ?
សាលាដែលឆ្លងដល់វគ្គជម្រើសពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមានសាលា៖
១. សាលាស៊ីសុវត្ថិ
២. សាលាទួលទំពូង
៣. សាលាប៊ែលធីអន្ដរជាតិ
៤. សាលាអន្ដរទ្វីបអាមេរិកាំង
៥. សាលាសុវណ្ណភូមិ
៦. សាលាវេស្ទើនអន្ដរជាតិ
ផ្អែកតាមការបញ្ជាក់ពីគម្រោងភ្នំពេញស្អាត បានឲ្យដឹងថា ក្រោយពីបានឆ្លងកាត់ការពិនិត្យ វាយតម្លៃ និងដាក់ពិន្ទុរបស់គណៈកម្មការវាយតម្លៃរួចមក ក្រុមការងារយុទ្ធនាការភ្នំពេញស្អាត នៃគម្រោងស្អាត បានឲ្យដឹងថា ក្រុមការងារប្រតិបត្តិគម្រោងស្អាត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់យុវសិស្ស ក៏ដូចជាគ្រូបង្គោល និងអ្នកណែនាំតាមសាលារៀននីមួយៗ ក្នុងការរៀបចំ និងបង្កើតគម្រោងទស្សនាទាន «សាលាបរិស្ថានស្អាត» ដើម្បីបរិស្ថាននៅក្នុងសាលារបស់ខ្លួន។
ទន្ទឹមនឹងនេះ ក្រុមការងារភ្នំពេញស្អាត ក៏សូមអំពាវនាវ និងបន្តលើកទឹកចិត្តទៅដល់យុវសិស្សតំណាងសាលារៀននីមួយៗ ទាំងសាលាដែលមិនជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឲ្យបន្តចូលរួមយ៉ាងសកម្មដើម្បីឲ្យខ្លួនស្អាត ថ្នាក់រៀនស្អាត សាលារៀនស្អាត និងភ្នំពេញស្អាត។
កម្មវិធីភ្នំពេញស្អាតត្រូវបានបង្កើតឡើងដោយ សហស្ថាបនិកចំនួន ០៦រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា រួមមាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ជី សីលា អគ្គនាយប្រតិបត្តិក្រុមហ៊ុន Sabay Group លោកស្រី ជា សុផល្លា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា និងអគ្គនាយប្រតិបត្តិក្រុមហ៊ុន Emerald Plus លោកស្រី ហេង ធីតា នាយកផ្នែកសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ CIMB Cambodia PLC លោក ហៃ ភិរម្យ នាយកផ្នែកយុទ្ធសាស្រ្តជំនួញប្រចាំប្រទេសក្នុងតំបន់មេគង្គនៃក្រុមហ៊ុន Bosch និងលោកស្រី ទេព កុលាប នាយិកាសកលវិទ្យាល័យអន្តរជាតិភ្នំពេញ៕