លម្អិតពីសក្ដានុពលទឹកដីក្បាលកោះក្នុងខណ្ឌច្បារអំពៅ កាន់តែត្រូវប៉ាន់ក្រោយគម្រោងរដ្ឋធំ៣ប្រកាសផ្លូវការ
- 2020-11-24 07:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លម្អិតពីសក្ដានុពលទឹកដីក្បាលកោះក្នុងខណ្ឌច្បារអំពៅ កាន់តែត្រូវប៉ាន់ក្រោយគម្រោងរដ្ឋធំ៣ប្រកាសផ្លូវការ
ចន្លោះមិនឃើញ
ទឹកដីក្បាលកោះ ភូមិជ្រោយអំពិល ក្នុងសង្កាត់ក្បាលកោះ នៃខណ្ឌច្បារអំពៅ លោកអ្នកគ្រាន់តែធ្វើដំណើរប្រមាណពី ១៥ ទៅ ២៣នាទី ពីស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ) ឥលូវកំពុងប្រែមុខមាត់ថ្មី ទៅជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋានដ៏សែនមនោរម្យ ហ៊ុមព័ន្ធដោយគម្រោងអភិវឌ្ឍន៍ធំៗ មានផ្សារសហគមន៍ទំនើបៗ និងប្រមូលផ្តុំអាជីវកម្មសម្បូរបែប រួមទាំងមានសាលារៀនអន្តរជាតិ និងមន្ទីរពេទ្យផងដែរ។
ទឹកដីក្បាលកោះដែលបច្ចុប្បន្ននេះជាតំបន់ដែលត្រូវគេដាក់ឈ្មោះថា «ទឹកដីត្រជាក់» ក្រោយគម្រោងរដ្ឋធំ ៣ ត្រូវបានប្រកាសចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០២០នេះ ដែលគម្រោងទាំង ៣នោះរួមមាន៖
១. គម្រោងស្ពានភ្ជាប់ពី ភ្នំពេញ (ចំណុចកោះពេជ្យ) ទៅកោះនរាយ៍ និងផ្លូវជាតិលេខ១៖ ជាក់ស្តែងគម្រោងសាងសង់ស្ពានថ្មីនេះ ទើបប្រកាសក្រុងពាលី ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី ២៦ ខែតុលា ២០២០នេះ ហើយគ្រោងនឹងបញ្ចប់នាចុងឆ្នាំ ២០២៣ ។ គម្រោងស្ពានចំនួន ២ ខ្សែនេះ នឹងធ្វើឲ្យភ្នំពេញ នឹងតំបន់នៅជុំវិញផ្លូវជាតិលេខ ១ កាន់តែជិតគិតស្មានមិនដល់។
(ប្រភព ៖ ស្ពានខ្សែកាបដំបូងគេនៅភ្នំពេញ តភ្ជាប់ពីកោះពេជ្រ ទៅកោះនរា)
(ប្រភពរូបភាព ៖ construction-property.com/km)
២. គម្រោងព្រលានយន្តហោះថ្មី ក្នុងទឹកដីក្រុងតាខ្មៅ ខេត្តកណ្តាល៖ ដោយសារតំបន់ក្បាលកោះជាប់នឹងផ្លូវរដ្ឋ ១១៤ (ផ្លូវរោងចក្រថៃហ្គ័រ) ដែលភ្ជាប់ទៅចំណុចប្រសព្វគ្នា រវាងក្រុងតាខ្មៅ និងខេត្តកណ្ដាល ពីគម្រោងយន្តហោះថ្មីក្នុងទឹកដីតាខ្មៅ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានទីតាំងនៅក្នុងឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ ២០២៣ ខាងមុខ។ (ប្រភព ៖ ឆ្នាំ២០២៣ កម្ពុជានឹងមានព្រលានយន្តហោះអន្តរជាតិខ្នាតធំ២។
៣. គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត៖ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៣៥ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។ បច្ចុប្បន្នគម្រោងនេះត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិតក្នុង ដំណាក់កាលពិភាក្សាលើតម្លៃនៃគម្រោង និងប្រភពថវិកា។
ប្រភព៖ ផ្លូវល្បឿនលឿន
(រូបតំណាង ផ្លូវល្បឿនលឿន)
ក្រៅពីគម្រោងរដ្ឋធំទាំង ៣ ខាងលើ បច្ចុប្បន្នទីតាំងដ៏ល្អឯកនេះ ក៏កំពុងទាក់ទាញក្រុមហ៊ុនអភិវិឌ្ឍន៍ជាច្រើនទៅវិនិយោគ តួយ៉ាង ក្រុមហ៊ុនវិនិយោគសំណង់បុរីលំនៅឋាន ដ៏ល្បីឈ្មោះមួយ គឺ បុរីភ្នំពេញសុខសាន្ត កំពុងគ្រោងបើកដំណើរការសាងសង់គម្រោងទី ៩ របស់ខ្លួន ដែលមានឈ្មោះថា "ដឺសុខសាន្ត វីលេហ្គ"(THE SOK SAN VILLAGE) នៅលើទឹកដីសង្កាត់ក្បាលកោះនេះផងដែរ ។
បច្ចុប្បន្ន គម្រោងទី៩ របស់បុរីភ្នំពេញសុខសាន្ត ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ កាន់តែមានភាពងាយស្រួលសម្រាប់អ្នករស់នៅតំបន់នេះព្រោះថា គ្រាន់ចុះពីផ្លូវជាតិលេខ ១ ចម្ងាយប្រមាណ ៥០០ម៉ែត្រ នឹងមានផ្លូវកាត់មុខគម្រោង ២០ម៉ែត្រ គឺមកដល់ទីតាំងគម្រោងតែម្ដង ហើយលោកអ្នកក៏អាចជិះបុកឡើងទៅផ្លូវជាតិលេខ១ វិញបានផងដែរ។ មួយវិញទៀតលោកអ្នកក៏អាចជិះកាត់តាមផ្លូវ លេខ ១១៤ ចូលតាមផ្លូវរោងចក្រថៃហ្គ័រ នឹងមកដល់ក្នុងទីតាំងគម្រោងតែម្ដង ហើយអាចជិះឡើងតាមផ្លូវ ២០ម៉ែត្រឡើងទៅផ្លូវជាតិលេខមួយវិញ។
គម្រោងខាងលើនេះ កំពុងត្រៀមបើកដំណើរការសាងសង់នាចុងឆ្នាំ ២០២០នេះ ដែលនឹងដាក់លក់ក្នុង តម្លៃចាប់ពី ៦ម៉ឺនដុល្លារឡើងទៅ ជាមួយ លក្ខខ័ណ្ឌល្អដូចជា ៖
គួរបញ្ជាក់ផងដែរថាទីតាំងគម្រោងទី៩នេះ លោកអ្នកអាចរស់នៅដោយមានទំនុកចិត្ត គ្មានការព្រួយបារម្ភ អំពីបញ្ហាលិចទឹកនោះទេ។
ទីតាំងគម្រោង ទី៩ ៖-https://maps.app.goo.gl/BSSMjemaYMCE33iRA។
សូមទៅមើលផ្ទះគំរូដល់ទីតាំងដោយផ្ទាល់ ឬ អាចសួរពត៌មានលម្អិត តាមលេខ ៖