ប្រអប់​សោរ​ទ្វារ​ឆ្លាត​វៃ​ SmartHome នេះ​កំពុង​លក់ធូរ​ៗ​ថ្លៃ ​តម្លៃ​ល្មម​​ទិញ​ប្រើ

  • 2020-11-24 09:12:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន EufyLife ដែល​មា​ន​ជំនាញ​ខាង​ផលិត​ឧបករណ៍​ឆ្លាត​វៃ​សម្រាប់​បំពាក់​ក្នុង​គេហដ្ឋាន ​(Smart Home)​បាន​នឹង​កំពុង​ផ្តល់ជូន​នូវ​ជម្រើស​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន​សន្ធឹក​ក្នុង​ឪកាស​កម្មវិធី BlackFriday។

​ក្នុង​នោះ​ ​ប្រអប់​សោរ​ទ្វារ ដែល​បំពាក់​បច្ចេកវិទ្យា​ស្កេន​ក្រយៅដៃ និង Bluetooth ​ត្រូវ​បាន​​ក្រុមហ៊ុន​បញ្ចុះ​តម្លៃ ៤០% ​ខណៈ​ដែល​តម្លៃ​ធម្មតា​គឺ ១៥៩ ឬ ១៩៩ ដុល្លារ​ឯណោះ។

​ប្រអប់​ទ្វារ​ឆ្លាត​វៃ​នេះ មាន​មុខ​ងារ​អាច​បិទ​ស្វ័យ​ប្រវត្តិ ផ្តល់​ជម្រើស​ច្រើន​ក្នុង​ការ​ចាក់​សោរ ដោយ​ស្កេន​ដៃលឿនបំផុតត្រឹម​តែ ១,៣ វីនាទី ឬ​បញ្ជា​ពី​ចម្ងាយ​ អាចធន់នឹង​ទឹក IP68 ។ អ្នកអាចរកទិញឥឡូវនេះបាននៅលើវិបសាយ AmazonEufy

ទស្សនា​វីដេអូ៖

ប្រភព៖ androidpolice   ប្រែ​សម្រួល៖ រក្សា