កាមេរ៉ាខុសគ្នា ប៉ុន្តែ Galaxy Note20 និង Note20 Ultra បែរជាបានពិន្ទុដូចគ្នាបេះដាក់

  • 2020-11-26 02:56:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជំនាញ​វាយ​តម្លៃ​កាមេរ៉ា​ DxOMark បាន​បញ្ចេញ​លទ្ធផល​វាយ​តម្លៃ​កាមេរ៉ា​របស់ Galaxy Note20 ដែល​វា​អាច​ទទួល​បាន​លំដាប់​ពិន្ទុ​សរុប​ដូច​គ្នា​បេះដាក់​ទៅ​នឹង​ Galaxy Note20 Ultra ពោល​ទទួល​បាន ១២០​ពិន្ទុ។

ការ​ថត​រូបភាព​សន្លឹក​ Note20 អាច​ទទួល​បាន ១២៣​ពិន្ទុ, ការ​ Zoom អាច​ទទួល​បាន ៧៤​ពិន្ទុ ហើយ​ការ​ថត​វីដេអូ​អាច​ទទួល​បាន ១០៥​ពិន្ទុ។ ចំណុច​ខ្លាំង​ខាង​​ផលិត​រូបភាព​គឺ​នៅ​លើ​ Autofocus, សាច់​រូបភាព​, ​ការ​ឲ្យ​ពណ៌, ​ការ​ថត​រូប​ Zoom ចម្ងាយ​ឆ្ងាយ​ ដែល​សុទ្ធ​តែ​​ស្ទើរ​ទទួល​បាន​ពិន្ទុ​ពេញ។ ចំណែក​ខាង​វីដេអូ​វិញ​គឺ​សមត្ថភាព​នៃ​ការ​ឲ្យ​ពណ៌, ការ​កំណត់ Exposure, ការ​រក្សា​លំនឹង និង​ការ​គ្រប់គ្រង​កម្រិត​ Noise ជា​ចំណុច​ខ្លាំង​មួយ​របស់ Galaxy Note20។

គួរ​ដឹង​ថា​ Galaxy Note20 មាន​កាមេរ៉ា​ចំនួន​បី​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ ដោយ​មាន​កាមេរ៉ា​មេ​ទំហំ ១២MP មាន​ Aperture f/1.8 ដែល​មាន​មុខងារ​រក្សា​លំនឹង​ OIS​ និង​ PDAF មក​ជា​មួយ។ កាមេរ៉ា​ Ultrawide មាន​ទំហំ ១២MP ​មាន​ Aperture f/2.2 និង​កាមេរ៉ា Telephoto មាន​ទំហំ ៦៤MP ​ជា​មួយ Aperture f/2.0 មាន​មុខងារ​រក្សា​លំនឹង OIS និង​មុខងារ​ PDAF ភ្ជាប់​មក​ជា​មួយ​នឹង​ឡេន​ស្រាប់។

ដោយ​ឡែក​បើ​ក្រឡេក​ទៅ​មើល Galaxy Note20 Ultra វា​អាច​ទទួល​បាន​ ១២២​ពិន្ទុ​សម្រាប់​ការ​ថត​រូប​សន្លឹក, ការ​ថត​រូប​ Zoom បាន ៧៦​ពិន្ទុ និង​ការ​ថត​វីដេអូ​បាន ១០៦​ពិន្ទុ ដែល​មាន​ពិន្ទុ​សរុប ១២០​ពិន្ទុ។

Galaxy Note20 Ultra មាន​កាមេរ៉ា​មេ​ទំហំ ១០៨MP ដែល​មាន Aperture f/1.8 ជា​មួយ​មុខងារ​​ Laser Autofocus, PDAF និង​មុខងារ​រក្សា​លំនឹង OIS។ កាមេរ៉ា​ Telephoto មាន​ទំហំ ១២MP ​មាន​ Aperture f/3 ជា​មួយ​មុខងរ PDAF និង OIS ឯ​កាមេរ៉ា Ultrawide មាន​ទំហំ ១២MP មាន Aperture f/2.2៕​​

ប្រភព៖ dxomark   ប្រែ​សម្រួល៖ សុខហេង