រំលឹកប្រវត្តិ Maradona (Hand of God) វីរបុរសបាល់ទាត់អាហ្សង់ទីន
- 2020-11-26 03:04:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំលឹកប្រវត្តិ Maradona (Hand of God) វីរបុរសបាល់ទាត់អាហ្សង់ទីន
ចន្លោះមិនឃើញ
អតីតវីរបុរសរបស់អាហ្សង់ទីនលោក Diego Maradona វ័យ៦០ឆ្នាំបានទទួលមរណភាពដោយសារជំងឺគាំងបេះដូងកាលពីយប់មិញ ២សប្ដាហ៍បន្ទាប់ពីគេបានចេញពីមន្ទីរពេទ្យពីការវះកាត់ហូរឈាមក្នុងខួរក្បាល។
វីរបុរសបាល់ទាត់ពិភពលោកខាងលើនេះ ត្រូវបានគេទទួលស្គាល់គ្រប់គ្នាជាមួយសមត្ថភាពលេងច្បាស់ និងពោរពេញដោយបច្ចេកទេស។ នៅថ្ងៃនេះដែរ ដើម្បីជាការរំលឹកដល់ស្នាដៃរបស់លោក Sabay នឹងលើកយកប្រវត្តិខ្លះៗដើម្បីជម្រាបជូនអ្នកគាំទ្រ៖
កាចាប់ផ្ដើមអាជីព
Maradona កើតនៅឆ្នាំ១៩៦០ នៅតំបន់ Buenos Aires និងចាប់ផ្ដើមហ្វឹកហាត់បាល់ទាត់ជាមួយក្រុមយុវជនថ្នាលអាហ្សង់ទីននៅឆ្នាំ១៩៧៦។ លោកចាប់ផ្ដើមចូលជម្រើសជាតិអាហ្សង់ទីននៅឆ្នាំ១៩៧៧តែម្ដង។ ខណៈដែលក្លឹបអាជីពវិញនៅជាមួយក្រុម Argentinos Juniors។
លេងឱ្យជម្រើសជាតិ
អតីតខ្សែប្រយុទ្ធមាឌល្អិតចិត្តធំខាងលើនេះ ទទួលបានស្នាដៃធំ នៅពេលជួយក្រុមអាហ្សង់ទីនឈ្នះពានរង្វាន់ FIFA World Cup នៅឆ្នាំ១៩៨៦។ ដោយគ្រានោះ លោកល្បីឈ្មោះខ្លាំងណាស់ ជាមួយការរកគ្រាប់បាល់ទល់ក្រុមជម្រើសជាតិអង់គ្លេស ដោយប្រើដៃ។ ប្រកួតនោះ Maradona ត្រូវបានគេដាក់ឈ្មោះថាខ្សែប្រយុទ្ធរកគ្រាប់បាល់ដោយ Hand of God ។ លោកលេងឱ្យជម្រើសជាតិសរុប៩១ប្រកួត រកបាន៣៤គ្រាប់។
លេងក្លឹបអាជីព
Maradona ចាប់ផ្ដើមលេងនៅក្លឹបអាជីពជាមួយក្រុម Argentinos Juniors នៅឆ្នាំ១៩៧៦ មុនពេលផ្លាស់ទៅលេងនៅ Boca Juniors នៅឆ្នាំ១៩៨១។ បន្ទាប់មកទៀត ផ្លាស់ទៅលេងនៅ Barcelona នៅឆ្នាំ១៩៨២ មុនពេលបន្ដទៅ Napoli ឆ្នាំ១៩៨៤។ ក្រោយមកទៀតក៏ទៅលេងឱ្យ Sevilla ឆ្នាំ១៩៩២ ហើយទៅលេងនៅ Newells នៅឆ្នាំ១៩៩៣ ក្លឹបចុងក្រោយរបស់លោកគឺក្រុម Boca Juniors នៅឆ្នាំ ១៩៩៥។
ការដឹកនាំក្លឹប
ក្នុងតួនាទីជាគ្រូបង្វឹក លោក Maradona ធ្លាប់ដឹកនាំក្រុម Mandiyu , Racing Club , ជម្រើសជាតិអាហ្សង់ទីន , Al-Wasl , Al Fujairah , Dorados de Sinaloa និងចុងក្រោយនេះដឹកនាំក្រុម Gimnasia ។
លោក Maradona ត្រូវបានអ្នកគាំទ្រនៅលើលោកនេះ ចាត់ទុកជាវីរបុរសបាល់ទាត់ម្នាក់ ដោយលោកស្ថិតនៅជាមួយលោក Pele របស់ប្រេស៊ីលផងដែរ៕