ក្រសួងមហាផ្ទៃប្រកាសព័ត៌មាន ពីការប្រាស្រ័យទាក់ទងរវាងសម្ដេច ស ខេង និងឯកឧត្ដម ឆែម សាវុធ កាលពីថ្ងៃប្រជុំ

  • 2020-11-29 12:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី ២៩ វិច្ឆិកា ២០២០ នេះក្រសួងមហាផ្ទៃបានចេញសេចក្ដីប្រកាសព័ត៌មានមួយអំពី កិច្ចប្រជុំអន្តរក្រសួងដែលបានធ្វើឡើងកាលពីថ្ងៃទី ២៤ វិច្ឆិកា ២០២០ កន្លងទៅដោយមានវត្តមានឯកឧត្ដម ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលទើបតេស្តឃើញវិជ្ជមានកូវីដ ១៩ កាលពីថ្ងៃទី ២៨ វិច្ឆិកា ២០២០ នេះ ។

តាមសេចក្ដីប្រកាសព័ត៌មាននោះ ក្នុងថ្ងៃប្រជុំនោះ ធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលសម្ដេច ក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិតពិភាក្សាសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោសដោយមានការចូលរួមពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងនោះក៏មានការចូលរួមពីឯកឧត្ដម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងបានអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដោយសមាសភាពចូលរួមទាំងអស់បានរក្សាគម្លាតសុវត្ថិភាព ព្រមទាំងពាក់ម៉ាស ឆ្លងកាត់ការវាស់កំដៅ និងបាញ់អាល់កុលសម្លាប់មេរោគគ្រប់ៗគ្នា ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសម្ដេចក្រឡាហោម បានដើរឆ្លងកាត់ពីក្រោយខ្នងឯកឧត្ដម ឆែម សាវុធ ហើយពេលនោះដែរឯកឧត្ដម ឆែម សាវុធ បានក្រោកឈរ និងបាននិយាយឆ្លើយឆ្លងមួយម៉ាត់ពីរជាមួយសម្ដេច ។

ក្រោយកិច្ចប្រជុំឯកឧត្ដម ឆែម សាវុធ បានបំពេញការងារជាធម្មតា ប៉ុន្តែកន្លងមកធ្លាប់បានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីត្រួតពិនិត្យដំណើរការផ្ទេរអ្នកទោសដែលបានផ្ទេរចេញមួយរយៈដោយសារទឹកជំនន់ចូលមកកាន់ពន្ធនាគារខេត្តបន្ទាយមានជ័យ ៕

ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសខាងក្រោមនេះ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
បិទ