Panasonic អបអរខួប១០ឆ្នាំនៅកម្ពុជា ដាក់ប្រូម៉ូសិនបញ្ចុះតម្លៃ១ខែពេញ

  • 2020-11-30 04:02:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Panasonic Cambodia រៀបចំប្រារព្ធខួបអនុស្សាវរីយ៍ គម្រប់ខួប១០ឆ្នាំ នៃការបើកដំណើរការ Panasonic Cambodia ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ ២០១០ ជាមួយនឹងការអបអរសាទរនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរួមចំណែកជួយប្រជាជនកម្ពុជា ក្រោមទស្សនវិស័យរបស់ខ្លួនគឺ “A Better Life, A Better World” ដែលមានអត្ថន័យជាភាសាខ្មែរថា “ជីវិតរស់នៅកាន់តែល្អប្រសើរ ពិភពលោកកាន់តែស្រស់ថ្លា” ។

ក្នុងរយៈពេល១០ឆ្នាំនេះ ក្រុមហ៊ុន Panasonic បានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងខ្លាំងក្លា ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជាឲ្យកាន់តែល្អប្រសើរ និងបានធ្វើឲ្យប្រជាជនកម្ពុជាកាន់តែគាំទ្រ និងទទួលស្គាល់រាល់ផលិតផលរបស់ Panasonic គឺមានគុណភាពខ្ពស់។

ទស្សនវិស័យ “A Better Life, A Better World” របស់យើងនេះហើយ ដែលជំរុញដល់ការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ក្នុងការប្រឹងប្រែងសិក្សាស្រាវជ្រាវ កែច្នៃនិងបង្កើតនូវផលិតផលប្រកបដោយភាពច្នៃប្រឌិតទាន់សម័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន រួមជាមួយនឹងផលិតផលដែលមានគុណភាពខ្ពស់។ ជាមួយនឹងគោលបំណងរបស់យើង ដែលចង់បានជីវិតរស់នៅកាន់តែល្អប្រសើរ និងពិភពលោកកាន់តែស្រស់ថ្លា នោះ គឺយើងបានធ្វើឲ្យអតិថិជនរបស់យើងទទួលបានការរស់នៅកាន់តែល្អប្រសើរនៅតាមគេហដ្ឋាន ក៏ដូចជានៅក្នុងសហគមន៍ និងអាជីវកម្មកាន់តែរីកចម្រើន។

ដើម្បីសម្រេចបាន “A Better Life” ជាភាសាខ្មែរមានន័យថា “ជីវិតរស់នៅកាន់តែល្អប្រសើរ” ក្រុមហ៊ុន Panasonic បានប្តេជ្ញាចិត្តក្នុងការរួមចំណែកលើកកម្ពស់ការរស់នៅរបស់ប្រជាជនកម្ពុជា ដោយធ្វើឲ្យការរស់នៅកាន់តែមានភាពងាយស្រួលជាងមុន មានពេលវេលាច្រើនក្នុងការធ្វើអាជីវកម្មផ្សេងៗ និងកាត់បន្ថយភាពនឿយហត់ក្នុងការធ្វើការងារផ្ទះ ជាមួយនឹងគ្រឿងបរិក្ខារអេឡិចត្រូនិកជាច្រើនប្រភេទរបស់ Panasonic ដែលមានការច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាទំនើប។ ក្នុងពេលបច្ចុប្បន្ននេះយើងក៏បានសង្កេតឃើញថា Panasonic ទទួលបានការគាំទ្រពីអតិថិនប្រើប្រាស់នៅគ្រប់ទីកន្លែង ដែលឆ្លើយតបទៅនឹងទស្សនៈរបស់យើង ក្នុងការផ្តល់នូវការរស់នៅដ៏ល្អប្រសើរដល់អតិថិជនគ្រប់រូប។

ជាមួយនឹងគោលបំណងដើម្បីធ្វើឲ្យ “A Better World” ដែលអត្ថន័យជាភាសាខ្មែរគឺ “ពិភពលោកកាន់តែស្រស់ថ្លា” Panasonic បានផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យា និងជំនាញពិតប្រាកដដល់អាជីវកម្ម ដោយផ្តល់នូវផលិតផលដែលមានគុណភាពខ្ពស់ សេវាកម្មល្អ និងរក្សាទំនាក់ទំនងល្អយូរអង្វែងជាមួយអតិថិជន។ មួយទសវត្សរ៍ចុងក្រោយនេះយើងសង្កេតឃើញថា វិស័យឧស្សាហកម្មសំណង់កម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទៅលើគម្រោងសាងសង់លំនៅដ្ឋាន អគារពាណិជ្ជកម្មខ្ពស់ៗជាច្រើន ដែលក្រុមហ៊ុន Panasonic ក៏បាននឹងកំពុងចូលរួមក្នុងការអភិវឌ្ឍលើវិស័យនេះ និងត្រូវបានទទួលស្គាល់ថា Panasonic ជាអ្នកផ្តល់ដំណោះស្រាយម៉ាស៊ីនត្រជាក់លេខ១ និងឈានមុខគេសម្រាប់គម្រោងអភិវឌ្ឍន៍សំខាន់ៗនៅក្នុងទីក្រុង។

ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន Panasonic បានខិតខំរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងការលើកកម្ពស់ជីវិតរស់នៅរបស់ប្រជាជន តាមរយៈសកម្មភាពជំនួញ និងសកម្មភាពចូលរួមជួយសង្គម ក្រោមទស្សនវិស័យ “A Better Life, A Better World” របស់យើង។ តាមរយៈសកម្មភាពដ៏មោះមុតក្នុងអំឡុងពេល ១០ឆ្នាំនេះ ក្នុងនាមជាពលរដ្ឋសាជីវកម្មនៅក្នុងប្រទេសកម្ពុជា Panasonic បានជឿជាក់ថា ការអប់រំគឺជាគ្រឹះសំខាន់បំផុតសម្រាប់ការអភិវឌ្ឍប្រទេសឲ្យកាន់តែជឿនលឿន។ ផ្អែកលើជំនឿនេះ Panasonic បានចាប់ផ្តើមបង្កើតនូវកម្មវិធីផ្តល់អាហារូបករណ៍សម្រាប់និស្សិតសាកលវិទ្យាល័យនៅកម្ពុជា កាលពីឆ្នាំមុន ដែលបានជួយផ្គត់ផ្គង់ទាំងថ្លៃសិក្សា និងការរស់នៅ សម្រាប់សិស្ស ៦នាក់ជារៀងរាល់ឆ្នាំ។ យើងក៏បានផ្គត់ផ្គង់អំពូលភ្លើងសូឡា (ប្រើប្រាស់ពន្លឺព្រះអាទិត្យ) ចំនួន ១៣,០០០ អំពូល ដល់ប្រជាជននៅទីជនបទដែលគ្មានអគ្គិសនីប្រើប្រាស់ ដើម្បីជួយក្មេងៗអាចសិក្សាសូម្បីតែពេលយប់។

លោក Maresuke Nagatoshi នាយកប្រតិបត្តិនៃក្រុមហ៊ុន Panasonic Cambodia មានគោលបំណងដឹកនាំចក្ខុវិស័យ របស់ Panasonic ឆ្ពោះទៅមុខដោយភាពមោះមុតជានិរន្តរ៍។

លោក Maresuke Nagatoshi បន្តទៀតថា ក្រុមហ៊ុន Panasonic បានបង្កើតឡើងជាមួយនឹងការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការធ្វើអាជីវកម្មរបស់ខ្លួន រួមចំណែកជាមួយនឹងការអភិវឌ្ឍសង្គម និងសុខុមាលភាពរបស់ប្រជាជន។ ហើយ ក្រុមហ៊ុន Panasonic នៅតែរក្សានូវគោលជំហររបស់ខ្លួន ក្នុងការផ្តល់នូវការរស់នៅដ៏ល្អប្រសើរតាមគេហដ្ឋានជាមួយនឹងរបៀបរស់នៅកម្រិតស្តង់ដារ និងផលិតផលដែលមានគុណភាពខ្ពស់ ដើម្បីធ្វើឲ្យការរស់នៅកាន់តែល្អប្រសើរ។

យើងជឿជាក់ថា “ក្រុមហ៊ុន គឺជាស្ថាប័នសាធារណៈរបស់សង្គម” ដោយសារតែជំនឿនេះ យើងប្តេជ្ញាចិត្តថានឹងបំពេញនូវទំនួលខុសត្រូវក្នុងសង្គម ដោយដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍពេញមួយជីវិតដល់សហគមន៍ តាមរយៈសកម្មភាពសង្គមរបស់យើង។ យើងនឹងបន្តទំនាក់ទំនងអាជីវកម្មឆ្ពោះទៅរកភាពជោគជ័យរួមគ្នា ដោយផ្តល់នូវបច្ចេកវិទ្យាទំនើបទាន់សម័យ ដើម្បីជួយដល់ការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាកាន់តែរីកចម្រើន និងតាមរយៈការរីកលូតលាស់របស់យើងក៏ជាការរួមចំណែកផ្តល់នូវឱកាសមានការងារធ្វើកាន់តែច្រើន ហើយយើងជឿជាក់ថា ប្រទេសកម្ពុជា គឺជាទីផ្សារសក្តានុពលដ៏ធំមួយ។

ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការទីផ្សាររបស់ប្រទេសកម្ពុជា Panasonic Cambodia នឹងបន្តបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់នូវបរិយាកាសរស់នៅក្នុងសង្គមដែលកាន់តែល្អប្រសើរ។ បេសកកម្មនេះ ក៏រួមចំណែកបង្កើនឱកាសមានការងារធ្វើ ហើយបន្តជួយប្រជាជនក្រីក្រ ក៏ដូចជាគាំទ្រក្នុងសកម្មភាពបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍របស់ Panasonic ។ Panasonic Cambodia នឹងខិតខំបំពេញនូវតម្រូវការនៃអាជីវកម្មធំៗ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពាណិជ្ជកម្ម ក៏ដូចជាតម្រូវការរបស់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនេះ យើងក៏មានផលិតផលជាច្រើនសម្រាប់ប្រតិបត្តិការអាជីវកម្មមានភាពរីកចម្រើន ដូចជា ប្រព័ន្ធ និងដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងអាជីវកម្មឲ្យល្អប្រសើរ។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ ក្រុមហ៊ុន Panasonic រៀបចំកម្មវិធីប្រូម៉ូសិនគម្រប់ខួបអនុស្សាវរីយ៍ ១០ឆ្នាំ ដែលផ្តល់នូវរង្វាន់ធំដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីជាការថ្លែងអំណរគុណ ក៏ដូចជាការលើកទឹកចិត្តដល់អតិថិជនបានគាំទ្រផលិតផល Panasonic ហើយកម្មវិធីនេះផ្តល់ជូនចាប់ពីថ្ងៃទី១០ ខែធ្នូនេះ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ។