លើកនេះអាចជឿច្បាស់ថា Galaxy Note ត្រូវអស់ជីវិតមែន

  • 2020-12-02 06:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជា​ច្រើន និង​ការ​អះអាង​របស់​អ្នក​ចែក​រំលែក​ដំណឹង​លេច​ធ្លាយ​ជា​ហូរហែ​បាន​ឲ្យ​​ដឹង​ថា Samsung អាច​នឹង​ឈប់​បញ្ចេញ Galaxy Note ស៊េរី​ថ្មី​ចាប់​ពី​ឆ្នាំ ២០២០ ទៅ ដែល​មាន​ន័យ​ថា Galaxy Note 20 នឹង​ជា​ស៊េរី​ចុង​ក្រោយ​គេ។ ពេល​នេះ​ការ​ចុះ​ផ្សាយ​ថ្មី​មួយ​ទៀត បាន​លើក​​ឡើង​ដូច​គ្នា​អំពី​ជោគ​វាសនា​ស្មាតហ្វូន​កូន​កាត់ Tablet នេះ។

សារព័ត៌មាន Reuters បាន​អះអាង​ថា​ Samsung មិន​មាន​ផែនការ​អភិវឌ្ឍន៍ Galaxy Note នៅ​ក្នុង​ឆ្នាំ ២០២១ នោះ​ទេ ដោយ​​ទទួល​បាន​ដំណឹង​ពី​ប្រភព​ចំនួន​បី​ដែល​ដឹង​អំពី​រឿង​នេះ។ ប្រភព​ក៏​បាន​​បញ្ជាក់​លើ​ការ​អះអាង​កន្លង​មក​ដែល​ថា Samsung នឹង​នាំ​យក​ប៊ិច​ S-Pen របស់ Galaxy Note ដាក់​នៅ​លើ Galaxy S21 និង​ Galaxy Fold ជំនាន់​ថ្មី។ ប្រភព​បាន​បន្ថែម​ថា​ប៊ិច​សម្រាប់ Galaxy Fold នឹង​លក់​ដាច់​ដោយ​ឡែក​ពី​ស្មាតហ្វូន។

​ក្នុង​ចំណោម​ប្រភព​ដែល​ផ្ដល់​ដំណឹង​ដល់ Reuters មាន​ប្រភព​មួយ​បាន​និយាយ​ថា​​ ​ការ​ប្រឹង​ប្រែង​លើ​ការ​អភិវឌ្ឍន៍​ដែល​ដើម​ឡើយ​គឺ​ផ្ដោត​ទៅ​លើ​​ត្រកូល​ Galaxy Note នោះ នា​ពេល​នេះ Samsung បាន​បង្វែរ​វា​ទៅ​លើ​ស្មាតហ្វូន​បត់​​ ​ទាំង​ស្រុង​វិញ៕​

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង