កូន​ Maradona សំណូមពរ​ឲ្យ Messi ឈប់​ពាក់​លេខ​១០​ទាំង​នៅ​ក្លឹប​និង​ជម្រើសជាតិ

  • 2020-12-03 09:15:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​ម្នាក់​របស់​លោក Diego Maradona បាន​សំណូមពរ​ឲ្យ Lionel Messi ដាក់​លេខ​១០​ដែល​ពាក់​នៅ​ជម្រើសជាតិ​អាហ្សង់ទីន​និង​ក្លឹប Barcelona ​ឲ្យ​ចូល​និវត្តន៍​ក្នុង​ការ​កាន់​ទុក្ខ​ដើម្បី​ចងចាំដល់​ឪពុក​របស់គេ។

Maradona ដែល​បាន​ទទួល​មរណភាព​កាល​ពី​សប្ដាហ៍​មុន​ក្នុង​វ័យ​៦០​ឆ្នាំ​​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ពេល​ដែល​លើក​ពាន World Cup ឆ្នាំ​១៩៨៦​ជាមួយ​ជម្រើសជាតិ​របស់​គេ។ ​គ្រា​នោះ​គ្រប់គ្នា​បាន​ចាត់​ទុក​ជា​​កីឡាករ​ល្អ​បំផុត​ក្នុង​ពិភពលោក។

Messi បច្ចុប្បន្ន​​កំពុង​តែ​ព្យាយាម​ស្នង​តំណែង​​របស់ Maradona នៅ​ជម្រើសជាតិ។ ប៉ុន្តែ​ទល់​នឹង​ពេល​នេះ​គេ​មិន​ទាន់​ឈាន​​គោលដៅ​សម្រេច​បាន​ដូច Maradona នៅ​ឡើយ​ទេ​សម្រាប់ជាតិ។ កាល​ពី​អតីត​កាល Maradona ក៏​ធ្លាប់​ជា​កីឡាករ​របស់ Barcelona ដែរ ដោយ​ពាក់​អាវ​លេខ​១០។

កូន​ប្រុស​ម្នាក់​របស់ Diego យល់​ឃើញ​ថា ក្លឹប​ដែល​ឪពុក​របស់​គេ​ធ្លាប់​លេង​​រួម​ទាំង​ Barca ផង​នោះ​គួរ​តែ​ដាក់​លេខ​១០​ឲ្យ​ចូលនិវត្តន៍ ដើម្បី​ជា​ការ​ចងចាំ។ ក្នុង​ក្លឹប​អាជីព Diego ធ្លាប់​លេង​ឲ្យ Argentinos Juniors, Boca Juniors, Barca, Napoli, Sevilla និង Newell's Old Boys៕​​​ ​​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី