គួរឲ្យអាសូរ! អតីតប្រធានាធិបតីបារាំង ស្លាប់ដោយសារកូវីដ១៩

  • 2020-12-04 02:09:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតប្រធានាធិបតីបារាំង លោក Valery Giscard d’Estaing ដែលបានដឹកនាំប្រទេសបារាំងចូលទៅក្នុងយុគសម័យទំនើប និងជាស្ថាបត្យករដ៏សំខាន់នៃការធ្វើសមាហរណកម្មអឺរ៉ុប នៅដើមទសវត្សឆ្នាំ ១៩៧០ បានទទួលមរណភាពក្នុងជន្មាយុ ៩៤ ឆ្នាំ បន្ទាប់ពីបានឆ្លងជំងឺកូវីដ១៩។

អតីតប្រធានាធិបតីបារាំង លោក Valery Giscard d’Estaing

គួរឲ្យដឹងថា លោក Giscard បានស្នាក់នៅមន្ទីរពេទ្យជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារបញ្ហាបេះដូង មុនពេលឆ្លងជំងឺកូវីដ១៩ និងបានស្លាប់នៅផ្ទះរបស់គ្រួសារ នៅតំបន់ Loire ក្នុងប្រទេសបារាំង។

ក្រុមគ្រួសាររបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់ទីភ្នាក់ងារសារព័ត៌មានបារាំងថា ស្ថានភាពសុខភាពរបស់លោកកាន់តែអាក្រក់ទៅៗ ហើយលោកបានទទួលមរណភាពបន្ទាប់ពីឆ្លងជំងឺកូវីដ១៩ ដោយបន្ថែមថា ពិធីបុណ្យសពរបស់លោកនឹងត្រូវធ្វើឡើងជាលក្ខណៈឯកជនបំផុត តាមបំណងប្រាថ្នារបស់លោក Giscard ផ្ទាល់។

អតីតប្រធានាធិបតីបារាំង លោក Valery Giscard d’Estaing (ឆ្វេង)

គួរបញ្ជាក់ថា លោក Giscard ដែលជាមេដឹកនាំបារាំងពីឆ្នាំ ១៩៧៤ ដល់ឆ្នាំ ១៩៨១ បានក្លាយជាប្រធានាធិបតីនៅអាយុ ៤៨ ឆ្នាំ ពេលនោះលោកជាមនុស្សវ័យក្មេងបំផុតដែលបានជាប់ឆ្នោតនៅសតវត្សរ៍ទី ២០ និងបានចាប់ផ្តើមបង្កើតកំណែទម្រង់រ៉ាឌីកាល់មួយ ដែលរួមមានការធ្វើឲ្យស្របច្បាប់នៃការរំលូតកូន ការធ្វើសេរីភាវូបនីយកម្មនៃការលែងលះ និងការបន្ថយអាយុបោះឆ្នោតមកត្រឹមអាយុ ១៨ ឆ្នាំ៕

ប្រភព៖ Aljazeera   ប្រែ​សម្រួល៖ សេង ឡុង