អ្នក​ឆ្លង​កូវីដ​នៅ​វាល​ស្បូវ ​ធ្លាប់​ចូល​ញ៉ាំ​ការ​បង​ប្អូន​នៅ​កោះ​ពេជ្រ ​ថ្ងៃ​៣០​ វិច្ឆិកាកន្លង​ទៅ​

  • 2020-12-04 08:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បើ​តាម​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រៃ​វែង ​បាន​បញ្ជាក់​ប្រវត្តិ​របស់​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩ ​នៅ​វាល​ស្បូវ ​ថា​ធ្លាប់​បាន​ទៅ​ចូល​រួម​ពិធី​មង្គលការ​មួយ​នៅ​កោះ​ពេជ្រ ​នា​ថ្ងៃ​ទី​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​កន្លង​ទៅ​នេះ។​

រូបតំណាង

​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ​១៩​ថ្មី​ចំនួន​៤​នាក់​កាល​ពី​ព្រឹកមិញ​នេះ។ ​ដោយ​ក្នុង​នោះ​មាន​គ្រួសារ​មួយ​រស់​នៅ​វាល​ស្បូវ ​ក្នុង​បូរីលឹម ឈាងហាក់ ​ខណ្ឌ​ច្បារ​អំពៅ ​រាជ​ធានី​ភ្នំពេញ​។ ​គ្រួសារ​នេះ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃ​វែង ​ហើយ​ក៏​ធ្លាប់​មាន​ប្រវត្តិ​ទៅ​លេង​ស្រុក​កាល​ពី​ពេល​កន្លង​ទៅ​ផង​ដែរ។ ​

​បើ​តាម​លិខិត​ស្រាវជ្រាវ​របស់​រដ្ឋបាល​ខេត្ត​ព្រៃ​វែង ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ​កាល​ពី​ថ្ងៃ​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០២០​កន្លង​ទៅ​ប៉ុន្មាន​ថ្ងៃ​នេះ ​បុគ្គល​ផ្ទុក​មេរោគ​កូវីដ​១៩​ម្នាក់​ក៏​បាន​ទៅ​ស្រុក​យក​អ្នក​ផ្ទះ​មក​ចូល​រួម​ពិធី​មង្គល​ការ​មួយ​នៅ​កោះ​ពេជ្រ​ថែម​ទៀត។ ​ដោយ​ក្នុង​លិខិត​បន្ដ​ថា ​រូប​លោក​បាន​ចូល​រួម​ហែ​ជំនួន ​និង​ញ៉ាំ​ការ​ពេល​ល្ងាច​ថែម​ទៀត ដោយ​ភ្ញៀវ​ក្នុង​ពិធី​មាន​ប្រមាណ​ជាង​១០០​នាក់ ​អង្គុយ​១​តុ ​១០​នាក់។

ដំណឹង​លម្អិត​សូម​មើល​លិខិត​របស់​រដ្ឋបាល​ខេត្ត​ព្រៃ​វែង៖

អត្ថបទ៖ វិធាវី

អត្ថបទពេញនិយម
បិទ