នាំដេកភ័យបុកពោះ! រដូវនេះ ណែនាំអាហារប៉ូវសុខភាពកូន ការពារកុំឲ្យឈឺផ្ដាសាយ ឬឆ្លងជំងឺផ្សេងៗ

  • 2020-12-05 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដូវកាលនេះ អាកាសធាតុប្រែប្រួលមិនទៀង ពិសេសកូនតូចៗរបស់អ្នក ងាយនឹងឆ្លងជំងឺ ពិសេសគឺ ផ្ដាសាយ និងរលាកបំពង់ក ព្រោះកូនក្មេងមិនមានប្រព័ន្ធភាពស៊ាំ ឬប្រព័ន្ធការពាររាងកាយរឹងមាំដូចមនុស្សធំនោះទេ។ ដូច្នេះ ក្នុងរបបអាហារប្រចាំថ្ងៃរបស់កូន អ្នកគួរមានអាហារប៉ូវសុខភាពទាំង ៥ខាងក្រោមនេះដើម្បីជំនួយសុខភាពកូនឲ្យរឹងមាំ ទប់ទល់ឈ្នះមេរោគឆ្លង ដូចជា៖

១. យ៉ាអួ (Yogurt) ៖

យ៉ាអួ (Yogurt) មួយពែងតូចអាចផ្ដល់នូវជាតិកាល់ស្យូមជិត ៤៥០ មីលីក្រាមដល់កុមារ។ មិនតែប៉ុណ្ណោះគឺជា ប្រភពដែលសម្បូរជាតិកាល់ស្យូម ផ្ដល់ថាមពល គ្រប់គ្រងទម្ងន់បានល្អ សម្រួលប្រព័ន្ធរំលាយអាហារ និងជួយដល់ការបន្ទោរបង់។

២. ដំឡូងផ្អែម

ដំឡូងផ្ទុកទៅដោយសារធាតុចិញ្ចឹមដ៏សំខាន់ ព្រោះមានប្រព័ន្ធភាពស៊ាំ ដែលជួយរក្សារជាលិកាក្នុងមាត់ ពោះវៀន និងផ្លូវដង្ហើមឲ្យមានសុខភាពល្អ។ ដំឡូងជ្វាពណ៌ទឹកក្រូច ការ៉ុត ម្ទេស ស្វាយ និង ផ្លែរ apricots ស្ងួតសុទ្ធតែផ្ទុកនូវវីតាមីន A ។

៣. ស៊ុបមាន់

ខែត្រជាក់ធ្លាក់ខ្យល់បែបនេះ ម៉ាក់ៗគួរចម្អិនស៊ុបមាន់ឲ្យកូនៗ ព្រោះថាស៊ុបមាន់មានអត្ថប្រយោជន៍ដូចជា ប្រឆាំងនឹងការរលាក ដែលជួយសម្រួលដល់ការឆ្លងមេរោគផ្លូវដង្ហើម។

៤. ទឹកក្ដៅ (លាយក្រូចឆ្មា ទឹកឃ្មុំ)

តាមការស្រាវជ្រាវបានឲ្យដឹងថា មនុស្សដែលមានរោគសញ្ញាជំងឺផ្ដាសាយ ពេលបានផឹកទឹកក្ដៅឧណ្ហៗ នឹងមានអាការៈធូរស្បើយ។ សម្រាប់ក្មេងតូចៗគួរញ៉ាំទឹកក្ដៅ លាយជាមួយក្រូចឆ្មា ទឹកឃ្មុំ នឹងជួយឲ្យបាត់អាការៈឈឺបំពង់ក និងក្អក។

៥. ទឹកដោះគោស្រស់

កូនក្មេងអាយុចាប់ពី ១ខួបឡើងទៅអាចផឹកទឹកដោះគោស្រស់បានហើយ។ ទឹកដោះគោស្រស់មាន ផ្ទុកសារធាតុចិញ្ចឹមចាំបាច់ជំនួយដល់ការលូតលាស់ រាងកាយ និងបញ្ហាស្មារតី ពិសេសគឺសម្បូរដោយ កាល់ស្យូម និងប្រូតេអ៊ីនសន្ធឹកសន្ធាប់។

អ្នកគួរជ្រើសរើសប្រភេទទឹកដោះគោស្រស់សុទ្ធ បែប ធម្មជាតិពិត (គ្មានសារជាតិរក្សាគុណភាព) តួយ៉ាងដូចជា ទឹកដោះគោសុទ្ធ គិរីសួគ៌ ជាដើម។

ទឹកដោះគោសុទ្ធ គិរីសួគ៌ គឺជាទឹកដោះគោសុទ្ធ ១០០% ដំបូងគេដែលផលិតចេញពីកសិដ្ឋាន ខ្មែរ ជិត ៣០០ ហិចតា នៅភ្នំតាម៉ៅ ខេត្តតាកែវ តាមបច្ចេកវិទ្យាទំនើបស្តង់ដាអន្តរជាតិរបស់អ៊ីស្រាអែល ។ ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោសុទ្ធគិរីសួគ៌ និងព័ត៌មានប្រូម៉ូសិនថ្មីៗ សូមចុច Like ទំព័រហ្វេសប៊ុក Kirisu Farm

៦. សាច់ ៖

សាច់មានប្រូតេអ៊ីនខ្ពស់ ដែលមានសមាសធាតុសំខាន់ជួយពង្រឹងប្រព័ន្ធភាពសុំារាងកាយ។ សាច់គោ និងសាច់ជ្រូក ជាប្រភពអាហារដែលសំបូរទៅដោយជាតិស័ង្កសី និងសារធាតុរ៉ែ ជួយផ្ដល់ថាមពល និងធ្វើឲ្យរាងកាយរឹងមាំ។ ត្រូវចាំថាសាច់ទាំងអស់ ត្រូវចម្អិនឲ្យបានឆ្អិនល្អ និងកុំឲ្យខ្លោចពេក ទើបល្អចំពោះសុខភាព៕

ប្រភព៖ parents | parenting   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម