មិនធម្មតាមែន! ស្នាដៃថ្មីរបស់កវីជើងចាស់ សុខ ជំនោរ បទ «ម្អមក្រៀម» ក្នុងផលិតកម្មថ្មី Davitra Media កំពុងអន្ទងចិត្តសាធារណ:ជនយ៉ាងខ្លាំង

  • 2020-12-05 06:25:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែជក់ចិត្តដិតអារម្មណ៍ និងលន្លង់លន្លោច ជាមួយស្នាដៃប្រកបដោយទេពកោសល្យខ្ពស់របស់កវីនិពន្ធ និងជាអ្នកដឹកនាំរឿងចាស់វស្សាដ៏ល្បីល្បាញក្នុងពិភពសិល្បៈ លោក សុខ ជំនោរ បានផលិតចេញនូវ MV បទ «ម្អមក្រៀម» ដែលរៀបរាប់ពីស្នេហាស្រុកស្រែដ៏កម្សត់ និងស្រងេះស្រងោចនៅក្នុងផលិតកម្ម ដាវីត្រា មេឌៀរ (Davitra Media) ដែលពុកម៉ែបងប្អូនកំពុងទទួលស្គាល់អំពីគុណភាពនៃការផលិតនិងក្រុមការងារដែលពោរពេញដោយបទពិសោធន៍និងមានវីជ្ជាជីវ:ខ្ពស់។

លោក សុខ ជំនោរដែលជាអ្នកគ្រប់គ្រងគម្រោងផលិតរបស់ផលិតកម្មដាវីត្រា មេឌៀរ បានរៀបរាប់ពីការលះបង់ពេលវេលានិងកំលាំងកាយរបស់ក្រុមកាងារបានខិតខំចូលរួមយ៉ាងសកម្មក្នុងការផលិតនូវMVទបទម្អមក្រៀម ដែលជាស្នាដៃដំបូងរបស់លោកសម្រាប់តួនាទីជាអ្នកដឹកនាំផលិតថ្មីនេះ។

លោកបានថ្លែងថា៖«ខ្ញុំបានខិតខំសម្រឹតសម្រាំងតាក់តែងនូវបទនេះឡើងដើម្បីបម្រើនូវទស្សនីយភាព និងសោនិន្ទ្រីយអារម្មណ៍របស់ពុកម៉ែបងប្អូន។ លើសពីនេះទៅទៀត ផលិតកម្មដាវីត្រា មេឌៀរគឺថ្នាក់ដឹកនាំផ្តោតជាចម្បងលើគុណភាព និងផលិតបទ Original ដើម្បីចូលរួមលើកស្ទួយវិស័យសិល្ប:របស់ប្រទេសកម្ពុជាយើងឲ្យស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសនានា»។

សូមបញ្ជាក់ថា នាពេលអនាគតយ៉ាងខ្លីផលិតកម្ម Davitra Media ក៏នឹងសហការជាមួយផលិតកម្ម នៃបណ្តាប្រទេស នានាក្នុងតំបន់អាស៊ីដើម្បីរួមគ្នាផលិតបទចម្រៀង និងថតខ្សែភាពយន្ត ក្នុងគោលដៅជួយលើកតម្កើងអភិវឌ្ឍ វិស័យសិល្បៈកម្ពុជាផងដែរ។ បទ Oringinal និង MV ថ្មីៗជាច្រើនទៀតនឹងចេញក្នុងពេលឆាប់ៗនេះ៕