មានប្រភពបញ្ជាក់ ១០០% ថា តន់ ចន្ទសីម៉ា ច្រៀង១លើក ស៊ី២ម៉ឺនដុល្លារ គឺជាការពិត
- 2020-12-05 08:04:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានប្រភពបញ្ជាក់ ១០០% ថា តន់ ចន្ទសីម៉ា ច្រៀង១លើក ស៊ី២ម៉ឺនដុល្លារ គឺជាការពិត
ចន្លោះមិនឃើញ
ប្រភពច្បាស់ការមួយបានទម្លាយឲ្យដឹងថា តារាចម្រៀង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្មGalaxy Navatra ត្រូវបានក្រុមហ៊ុនដាក់តម្លៃខ្លួនខ្ពស់ដែលអាចនិយាយបានថា ថ្លៃជាងក្នុងចំណោមតារាចម្រៀងល្បីៗទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយគ្រាន់តែកម្មវិធីតូចៗនាង ស៊ីថ្លៃដល់ទៅ២ម៉ឺនដុល្លារ ចំណែក Concert នាងស៊ីថ្លៃ៥ពាន់ដុល្លារឯណោះ ក្នុងមួយកម្មវិធី។
បងប្អូនប្រាកដជាជ្រាបហើយថា តារាចម្រៀងវ័យក្មេង តន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្ររបស់ផលិតកម្មGalaxy Navatra បានកំពុងតែឈរនៅលំដាប់កំពូលនៅក្នុងឆ្នាំ 2020 នេះ ដោយបទចម្រៀងរបស់នាងមានអ្នកទស្សនារហូតជាង 400 លានដងដែលចំនួននេះមិនទាន់អាចមានតារាចម្រៀងរូបណាអាចយកឈ្នះនាងបាននៅឡើយ។ថ្វីត្បិតតែនាងនៅក្មេងខ្ចី ប៉ុន្តែការច្រៀង តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ អាចច្រៀងបានគ្រប់ទម្រង់និងច្រើនភាសា។
តាមប្រភពច្បាស់ការខាងលើ បានទម្លាយឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជាច្រើន បានទាក់ទងមកខាងផលិតកម្ម ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុន្មានប៉ុណ្ណោះដែលហ៊ានជួលតម្លៃខាងលើ។ មួយវិញទៀត ទស្សនិកជនប្រហែលជាឆ្ងល់ហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងល្បី ហេតុអ្វីមិនដែលសូវឃើញច្រៀងតាមការប្រគំតន្ត្រីផ្សាយលើកញ្ចក់ទូរទស្សន៍ មូលហេតុតែមួយគត់ដោយសារតែតម្លៃខ្លួននាងថ្លៃ ដូចនេះតាមបណ្ដាស្ថានីយទូរទស្សន៍មួយចំនួន មិនអាចមានលទ្ធភាពជួលនាងឡើងច្រៀងបានឡើយ។
លោក យឹម តាស្រង់ អ្នកគ្រប់គ្រង ផលិតកម្មGalaxy Navatra បានទទួលស្គាល់ថា តម្លៃខ្លួននៃ ការច្រៀង របស់ កញ្ញា តន់ ចន្ទសីម៉ា ក្រុមហ៊ុនពិតជា បានកំណត់ដូចបានលើកឡើងខាងលើពិតមែន ។ អ្នកគ្រប់គ្រងផលិតកម្មល្បីឈ្មោះរូបនេះបានបន្តឲ្យដឹងថា ការការកំណត់តម្លៃនេះ គឺស័ក្ដិសមនឹងប្រជាប្រិយភាពរបស់នាងនាពេលបច្ចុប្បន្ននេះ។
លោក យឹម តាស្រង់ បានបន្តឲ្យដឹងទៀតថា បច្ចុប្បន្នមានក្រុមហ៊ុនជា ច្រើនបានទាក់ទងនាង ទៅច្រៀង ក្នុងនោះមានតែក្រុមហ៊ុនធំៗប៉ុណ្ណោះ ដែលហ៊ានជួលនាងច្រៀង។ក្រៅតែមានទីផ្សារខ្ពស់ជាងតារាចម្រៀងផ្សេងទៀត បច្ចុប្បន្នកញ្ញា តន់ ចន្ទសីម៉ា បានក្លាយជា brand ambassador របស់ក្រុមហ៊ុនធំៗ២នាពេលខាងមុខនេះ។ នៅថ្ងៃឆ្លងឆ្នាំខាងមុខនេះ តន់ ចន្ទសីម៉ា នឹងត្រូវចូលច្រៀងក្នុងកម្មវិធីឆ្លងឆ្នាំឲ្យក្រុមហ៊ុនធំមួយផងដែរ៕