ទីបំផុត Balotelli រក​បាន​ក្លឹប​ថ្មី​ហើយ ក្រោយ​ដើរ​ទាត់​ខ្យល់​អស់​មួយ​រយៈ

  • 2020-12-08 02:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​របស់ Manchester City និង Liverpool ខ្សែ​ប្រយុទ្ធ Mario Balotelli បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប AC Monza ដែល​កំពុង​លេង​នៅ​លីគ Serie B រហូត​ដល់​ចប់​រដូវ​កាល។

កីឡាករ​ដែល​មាន​វ័យ​ឈាន​ចូល​ដល់​៣០​ឆ្នាំ​​ទៅ​ហើយ​នោះ មិនមាន​ក្លឹប​លេង​ចាប់តាំង​ចាកចេញ​ពី​ក្លឹប Brescia ក្នុង​រដូវ​ក្ដៅ​នេះ។ ដោយ​សារ​មិន​ទាន់​មាន​ក្លឹប​លេង Mario ​បាន​ទៅ​ហ្វឹលហាត់​ជាមួយ​ក្រុម Franciacorta ​ដែល​លេង​នៅ Serie D កាល​ពី​ខែ​ វិច្ឆិកា។

Monza ដែល​កំពុង​មាន​អតីត​ខ្សែ​បម្រើ​របស់ Spurs គឺ Kevin Prince-Boateng ក្នុង​បញ្ជី​កីឡាករ​របស់​ពួក​គេ​ដែរ​នោះ បច្ចុប្បន្ន​ឈរ​នៅ​លេខ​៩​ក្នុង​តារាង​ពិន្ទុ។ Balotelli ជា​កីឡាករ​មាន​បទពិសោធន៍​ជោគជាំ​នៅ​អ៊ីតាលី ដោយ​គេ​ធ្លាប់​លេង​នៅ Inter និង AC Milan ផង​ដែរ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម