គ្រូ​ Juventusថា​ Messi ដូច​មាន​បញ្ហា​ផ្លូវ​ចិត្ត​ម៉េច​ទេ

  • 2020-12-08 14:01:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Andrea Pirlo គ្រូ​បង្គោល​ក្លឹប​ Juventus បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona កីឡាករ​ Lionel Messi ហាក់​បី​ជា​មាន​ជំងឺ​រោគ​ចិត្ត​ម៉េច​ទេ​។

លោក​ Pirlo បាន​និយាយ​ថា​៖" Messi កំពុង​តែ​នៅ​ក្នុង​ពេល​ដ៏​អស្ចារ្យ​មួយ​នៅ​ក្នុង​ជីវិត​ មិន​មែន​នៅ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គេ​ឡើយ​ ព្រោះ​ថា​គេ​មាន​បញ្ហា​ជា​មួយ​ក្លឹប​រដូវកាល​កន្លង​ទៅ​នេះ​ រឿង​គេ​ចង់​លេង​នៅ​ហ្នឹង​ទៀត​ឬ​ក៏​យ៉ាង​ណា​ "។​

លោក​បាន​បន្ត​ថា​៖" តែ​ទោះ​មាន​បញ្ហា​ក្នុង​ក្លឹប​ម៉េច​ក៏​ដោយ​ នៅ​ក្នុង​ការ​ប្រកួត​គេ​នៅ​តែ​ខំ​លេង​ណាស់​ឲ្យ​ក្រុម​នេះ​។ និយាយ​ទៅ​គេ​ហាក់​បី​មាន​ជំងឺ​ផ្លូវ​ចិត្ត​ម៉េច​ទេ​ ខ្ញុំ​មិន​ចង់​ត​រឿង​ហ្នឹង​ទៀត​ទេ​ យ៉ាងណា​ក៏​ដោយ​ គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Messi មាន​បញ្ហា​ចង់​ចេញ​ពី​ក្លឹប​ Barcelona កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី