ចេះតែ ងងុយគេង បង្ហាញថា អ្នកកំពុង មានជំងឺហើយ
- 2020-12-09 08:52:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេះតែ ងងុយគេង បង្ហាញថា អ្នកកំពុង មានជំងឺហើយ
ចន្លោះមិនឃើញ
ជំងឺគាំងដង្ហើម ពេលគេង គឺជាជំងឺ ដែលមានរោគសញ្ញា មួយចំនួន ដែលអ្នកជំងឺ មិនសូវចាប់អារម្មណ៍ ប៉ុន្តែជំងឺនេះ ផ្តល់ផលវិបាកច្រើន និងធ្ងន់ធ្ងរ ដែលអ្នកនឹកស្មានមិនដល់។
អ្នកអាចកត់សម្គាល់ ជំងឺនេះបាន តាមការសង្កេត ទាំងនេះ ៖ ជំងឺគាំងដង្ហើម ធ្វើអោយអ្នកងងុយ ពេលកំពុងបើកបរ វាជាជំងឺដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក គ្រប់ពេល ជាពិសេសនៅពេលដែលអ្នកបើកបរតែម្តង។ ជំងឺនេះ ក៏អាចបណ្តាលអោយអ្នក កើតជំងឺធ្លាក់ទឹកចិត្ត (Depression) នាំអោយការចងចាំរបស់អ្នកចុះខ្សោយ ភ្លេចភ្លាំងច្រើន និងមានករណីខ្លះ បណ្តាលអោយសមត្ថភាព ផ្លូវភេទចុះខ្សោយ។
ជម្ងឺគាំងដង្ហើម ពេលគេង បង្កជាហានិភ័យ ជាច្រើនដូចជា ជម្ងឺទឹកនោមផ្អែមប្រភេទទី២ ជម្ងឺស្ទះសរសៃឈាមខួរក្បាល និងបេះដូង ហើយវាក៏ធ្វើអោយសម្ពាធឈាមកើនឡើង និងអាចបណ្ដាលអោយមានវិបត្តិចង្វាក់បេះដូង ផងដែរ ប្រសិនអ្នកមិនព្យាបាល អោយបានទាន់ពេលវេលា។
ការព្យាបាល ដែលមានប្រសិទ្ធភាព គឺការស្វែងរកគ្រូពេទ្យជំនាញ ៕
ប្រភព ៖ មន្ទីពេទ្យ កាល់ម៉ែត