ខំស្កាត់តាំងពីហូឡង់ដ៍ មកដល់កម្ពុជា យុវតី ជី នីកូ ត្រៀមខ្លួនរត់ដើម្បីសប្បុរសធម៌ជាមួយSAI ឆាប់ៗ

  • 2025-05-27 03:29:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយស្មារតីស្រឡាញ់ជាតិ សកម្មភាពមនុស្សធម៌នៅកម្ពុជា កុមារី ជី នីកូ ដែលកំពុងបន្តការសិក្សានៅប្រទេសហូឡង់ដ៍ នឹងឆ្លៀតពេល រត់ជាមួយSAI ដោយបានកៀគរមិត្តភក្តិបរទេសចំនួន ១៥នាក់ផ្សេងទៀតឲ្យចូលរួមរត់ផ្ទាល់ និងចូលរួមរត់ពីចម្ងាយ-VIRTUAL RUN ព្រមទាំងនាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្របន្ដដល់សាលារៀនទន្សាយទៀតផង។

ជី នីកូ ជាកូនខ្មែរម្នាក់ ត្រូវបានគណៈកម្មការ “រត់ដោយបេះដូង” លើកទី២ ឆ្នាំ២០២៥ ប្រកាសថា កញ្ញានឹងចូលរួមសកម្មភាពមនុស្សធម៌ តាមរយៈការរត់របស់ខ្លួននៅឆ្នាំនេះទៀតជាមួយលោក អួន បឋម ហៅ SAI។

នៅអំឡុងឆ្នាំ ២០២០ នីកូ ទើបមានអាយុ ១៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែពោរពេញទៅដោយសេចក្តីក្លាហាន ចូលរួមរត់រយៈពេល ៤ថ្ងៃ លើចម្ងាយផ្លូវ ១០០ គីឡូម៉ែត្រ ដោយប្រើរយដើម្បីរៃអង្គាសថវិកាជួយគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ ខេត្ដសៀមរាប និងសាលារៀនទន្សាយ ដែលកំពុងផ្ដល់ការអប់រំពិសេសដល់កុមារអូទីហ្សឹម។

ព្រឹត្តិការណ៍ “រត់ដោយបេះដូង” លើកទី២ ឆ្នាំ២០២៥ ក៏បើកឲ្យអ្នកចូលរួមអាចរត់ពីចម្ងាយដែលមាន ចំនួន ២វិញ្ញាសា គឺរត់ ៦គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ ដែលអ្នកចុះឈ្មោះអាចរត់នៅតាមទីតាំងដែលខ្លួនពេញចិត្តទៅតាមពេលវេលាកំណត់របស់គណៈកម្មការរៀបចំ ដោយប្រើប្រាស់កម្មវិធី ទូរស័ព្ទដៃ វាស់ចំនួនគឺឡូម៉ែត្រ និងពេលវេលាបានរត់ ហើយកត់ត្រាទុកជារបាយការណ៍រផ្ញើមកកាន់គណៈកម្មការរៀបចំដើម្បី ទទួលបានមេដាយ។

ព្រឹត្តិការណ៍ “រត់ដោយបេះដូង” លើកទី២ ឆ្នាំ២០២៥ "RUN BY HEART" 2025, 2ND EDITION" គឺជាព្រឹត្តិការណ៍ រៀបចំ រួមគ្នាដោយក្រុមការងារ Run With Sai និង សាលាទន្សាយ(RABBIT SCHOOL) គាំទ្រដោយសហភាពសហព័ន្ធយុវជនកម្ពុជា ឧបត្ថម្ភផ្តាច់មុខដោយ ក្រុមហ៊ុនធានារ៉ាប់រង ដោយ អ៊ិឈិ ឡាយฎ์ (Dai-ichi Life Cambodia។

ថវិកាទាំងអស់ដែលទទួលបានពីការចុះឈ្មោះចូលរួមរត់ នឹងបរិច្ចាគទៅកាន់សាលាទន្សាយ ដែលជាសាលារៀនមួយ ទទួលការថែទាំ និងបង្ហាត់បង្រៀន ទៅដល់កុមារ អូទីញ្ចឹម (Autism) មានទីតាំងនៅរាជធានីភ្នំពេញ៕

សំ​ ណាង

អត្ថបទពេញនិយម
អត្ថបទថ្មី