ក្រសួងការងារ បញ្ជូនមណ្ឌលការងារចល័ត ទៅព្រំដែនកម្ពុជា-ថៃ ផ្តល់ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

  • 2025-06-16 04:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជូនមជ្ឈមណ្ឌលការងារចល័តរបស់ខ្លួនទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីចុះឈ្មោះពលករកម្ពុជាដែលបានវិលត្រឡប់មកពីប្រទេសថៃ និងកំពុងស្វែងរកឱកាសការងារជាបន្ទាន់ ក៏ដូចជាចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលបច្ចេកទេស។

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ថា ក្រសួងមានយន្តការគ្រប់គ្រាន់ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ឱកាសការងារជូនពលករកម្ពុជាដែលចង់ត្រឡប់មកកម្ពុជាវិញ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ក្រៅពីការផ្តល់ឱកាសការងារ ក្រសួងក៏ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងពលករកម្ពុជាផងដែរ។

គិតត្រឹមថ្ងៃទី ១៤​ ខែមិថុនា ឆ្នាំ ២០២៥ កម្ពុជាមានឱកាសការងារប្រមាណ ២៣០,០០០ កន្លែងនៅទូទាំងប្រទេស នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទពេញនិយម
អត្ថបទថ្មី