ឱសថស្ថាន UCARE នឹងបើកទីតាំងថ្មីនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងកោះពេជ្រ
- 2025-06-16 05:55:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱសថស្ថាន UCARE នឹងបើកទីតាំងថ្មីនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងកោះពេជ្រ
ចន្លោះមិនឃើញ
ខែមិថុនា ឆ្នាំ ២០២៥ កោះពេជ្រ ភ្នំពេញ – ឱសថស្ថាន Ucare ដែលជាបណ្តាញឱសថស្ថានឈានមុខគេនៅកម្ពុជាកំពុងពង្រីកទីតាំងរបស់ខ្លួនជាមួយនឹងការបើកសាខាថ្មីពីរនាពេលខាងមុខ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងមួយទៀតនៅកោះពេជ្រ ដែលជាផ្នែកមួយនៃកិច្ចសហការជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ។
ឱសថស្ថាននេះនឹងបើកនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយធ្វើឱ្យ Ucare ក្លាយជាបណ្តាញឱសថស្ថានដំបូងគេដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់សេវាកម្មនៅនឹងកន្លែងអាកាសយានដ្ឋានអន្តរជាតិនាពេលអនាគតរបស់កម្ពុជា។ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅខែកញ្ញា ឆ្នាំ ២០២៥ ការបើកនេះនឹងធានាបាននូវការចូលប្រើប្រាស់សេវាកម្មឱសថស្ថានដែលអាចទុកចិត្តបានសម្រាប់អ្នកធ្វើដំណើរ បុគ្គលិកអាកាសយានដ្ឋាន និងសហគមន៍ក្បែរនោះ។ ស្របគ្នានោះ អូស៊ីអាយស៊ី (OCIC) បានបញ្ជាក់ថា មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) ក៏នឹងបើកដំណើរការគ្លីនិកអ៊ីនធ័រឃែរក្នុងអាកាសយានដ្ឋាន ដោយផ្តល់ការថែទាំព្យាបាលបន្ថែមនៅនឹងកន្លែង។
ឱសថស្ថាន Ucare នឹងបើកសាខាបន្តនៅទីក្រុងកោះពេជ្រក្នុងខែតុលា ឆ្នាំ ២០២៥ ផងដែរ។ ទីតាំងកោះពេជ្រនឹងបម្រើដល់តំបន់មួយដែលកំពុងរីកចម្រើនលឿនមួយរបស់រាជធានីភ្នំពេញ ដែលមានទីតាំងនៅជិត Connexion Hub, GIA Tower និងតំបន់លំនៅដ្ឋានជុំវិញ។ សាខានេះមានគោលបំណងបំពេញតម្រូវការដែលកំពុងកើនឡើងពីក្រុមគ្រួសារ អ្នកជំនាញ និងសាធារណៈជនទាំងអស់សម្រាប់ការទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងងាយស្រួល។
ភាពជាដៃគូនេះឆ្លុះបញ្ចាំងពីសារៈសំខាន់ជាយុទ្ធសាស្រ្តនៃការរួមបញ្ចូលសេវាថែទាំសុខភាពដែលអាចទុកចិត្តបាន និងងាយស្រួលប្រើប្រាស់ទៅក្នុងការអភិវឌ្ឍទីក្រុងខ្នាតធំ។ នេះក៏ជាដំណាក់កាលថ្មីនៃការរីកចម្រើនសម្រាប់ឱសថស្ថាន Ucare ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានទទួលស្គាល់ថាជាបណ្តាញឱសថស្ថានដំបូងគេ និងទូលំទូលាយបំផុតរបស់ប្រទេសដែលផ្តោតលើសុខភាព ការថែទាំ និងសម្រស់។ ជាមួយនឹងក្រុមឱសថការីដែលបានទទួលការបណ្តុះបណ្តាល និងមានសាខាជិត ៣០ កន្លែងទូទាំងប្រទេស Ucare បន្តនាំយកការថែទាំសុខភាពឲ្យកាន់តែខិតជិតទៅនឹងកន្លែងដែលប្រជាជនកម្ពុជារស់នៅ ធ្វើការ និងធ្វើដំណើរ។
«ខ្ញុំគិតថានេះជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ឱសថស្ថាន Ucare ដើម្បីបើកសាខានៅកោះពេជ្រ។ ប៉ុន្មានឆ្នាំមុន រឿងនេះប្រហែលជាលឿនពេក ប៉ុន្តែឥឡូវនេះស្ពានកោះនរាបានបើកហើយ ដែលស្ពាននេះបាននាំចរាចរណ៍ថ្មីតាមទន្លេមេគង្គមកកណ្តាលទីក្រុង ហើយកោះពេជ្របានក្លាយជាគោលដៅថ្មីសម្រាប់អ្នករស់នៅ និងអាជីវកម្មដែលស្វែងរកតំបន់សុវត្ថិភាព និងស្ងប់ស្ងាត់ដែលហ៊ុំព័ទ្ធដោយទេសភាពបៃតង។ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានធ្វើការងារដ៏អស្ចារ្យមួយក្នុងការទាក់ទាញហាង និងភោជនីយដ្ឋាន ដើម្បីបម្រើតម្រូវការរបស់សហគមន៍ដែលកំពុងរីកចម្រើននេះ។» លោក Pascal Catry នាយកប្រតិបត្តិ នៃឱសថស្ថាន Ucare ។
សម្រាប់ ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) កិច្ចសហការនេះគាំទ្រដល់ចក្ខុវិស័យរួមរបស់ខ្លួននៃការអភិវឌ្ឍទីក្រុងជាមួយនឹងសុខភាព និងសុខុមាលភាពជាស្នូល។ ដោយមានបទពិសោធន៍នៅក្នុងវិស័យវេជ្ជសាស្រ្តតាមរយៈមន្ទីរពេទ្យ អ៊ីនធ័រឃែរ (បីសាខា) និង Olympia Medical Hub, អូស៊ីអាយស៊ី បន្តបង្កើតប្រព័ន្ធអេកូឡូស៊ីដែលរួមបញ្ចូលគ្នានូវហេដ្ឋារចនាសម្ព័ន្ធ ការធ្វើដំណើរ សេដ្ឋកិច្ច និងការថែទាំសុខភាព។ លោក Thierry Tea អនុប្រធានក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) មានប្រសាសន៍ថា «ក្រុមហ៊ុន អូស៊ីអាយស៊ី តាំងចិត្តអភិវឌ្ឍតំបន់ដែលអាចរស់នៅបានដែលត្រូវបានរចនាឡើងសម្រាប់អនាគត។ ការមានទាំង ឱសថស្ថាន Ucare និង គ្លីនិកអ៊ីនធ័រឃែរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រួមជាមួយនឹងវត្តមានរបស់ ឱសថស្ថាន Ucare នៅកោះពេជ្រ ពង្រឹងទិដ្ឋភាពសុខភាពនៃចក្ខុវិស័យរបស់យើង។ យើងជឿជាក់ថា ការរៀបចំផែនការទីក្រុងត្រូវតែរួមបញ្ចូលគ្នានូវហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ ការធ្វើដំណើរ សេដ្ឋកិច្ច ទេសភាពបៃតង និងពិតណាស់ការទទួលបានការថែទាំសុខភាព។»
ភាពជាដៃគូជាមួយ Ucare នេះ គឺជាជំពូកថ្មីមួយសម្រាប់ប្រទេសកម្ពុជា ជំរុញដោយការវិនិយោគលើដំណោះស្រាយថែទាំសុខភាពទំនើប និងងាយស្រួលប្រើប្រាស់បាន ដែលស្របតាមកំណើនទីក្រុងរបស់ប្រទេស។ ចក្ខុវិស័យរួមគ្នារវាងដៃគូទាំងពីរ នឹងកើតឡើងជាមួយនឹងការបើកឱសថស្ថាន Ucare ដែលដំបូងគេនៅព្រលានយន្តហោះក្នុងខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់មកនៅកោះពេជ្រក្នុងខែតុលា៕