កូនស្រី ពិធីការិនី គង់ សុជាតិ បង្កើតស្នាដៃកាន់តែអស្ចារ្យក្នុងវិស័យដើរម៉ូដ កាន់តែទាក់ភ្នែកមហាជន
- 2025-05-28 04:07:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រី ពិធីការិនី គង់ សុជាតិ បង្កើតស្នាដៃកាន់តែអស្ចារ្យក្នុងវិស័យដើរម៉ូដ កាន់តែទាក់ភ្នែកមហាជន
ចន្លោះមិនឃើញ
មិនត្រឹមតែជាសិស្សពូកែ ទទួលបានពានរង្វាន់ និងមេដាយពីការសិក្សា និងការប្រកួតផ្សេងៗ កូនស្រីពិធីការិនី គង់ សុជាតិ គឺកញ្ញា ម៉ៅ សាលភាពនែលលី ហៅនីម៉ូ ក៏មានសមត្ថភាពខ្ពស់ក្នុងការរចនាម៉ូដសម្លៀកបំពាក់យ៉ាងប្រណីតប្រកបដោយគំនិតច្នៃប្រឌិតដែរ។
តាមរយៈព្រឹត្តិការណ៍ Unfiltered Fashion Show របស់សាលាច្នៃម៉ូដអន្ដរជាតិ Raffles International College Phnom Penh ដែលទើបបញ្ចប់ទៅកាលពីពេលថ្មីៗនេះ ស្នាដៃរចនាម៉ូដដ៏របស់ នីម៉ូ ត្រូវបង្ហាញនៅលើឆាកដ៏អស្ចារ្យចំពោះភ្ញៀវជាតិ-អន្ដរជាតិដែលបានចូលរួមក្នុងកម្មវិធីរាប់រយនាក់។
ពិធីការិនី គង់ សុជាតិ ដែលត្រូវជាម្ដាយបង្កើតនីម៉ូ បង្ហាញការពេញចិត្ដចំពោះស្នាដៃរបស់កូនថា លទ្ធផលល្អបែបនេះ គឺកើតចេញពីគំនិតឆ្នៃប្រឌិត និងខិតខំរបស់កូនស្រី Mao SalpheapNelly និងមិត្តរួមថ្នាក់សំរាប់មុខជំនាញ Fashion Marketing & Management។
នេះមិនមែនជាលើកដំបូងដែលអ្នកម្តាយរូបនេះបង្ហាញមោទនភាពចំពោះកូនស្រីរបស់ខ្លួន ព្រោះកន្លងមក ពិធីការនីឆ្នើម គង់ សុជាតិ និងស្វាមី តែងបង្ហាះសារអបអរសាទរចំពោះភាពជោគជ័យ និងសមិទ្ធិផលស្នាដៃដែលកូនស្រីរូបនេះសម្រេចបាន មិនថាការសិក្សា និងការប្រកបកិច្ចការអ្វីនោះឡើយ ដោយសារ នីម៉ូ ជាសិស្សរៀនពូកែខ្លាំង និងតែងតែទទួលបានពានរង្វាន់ ព្រមទាំងមេដាយពីការសិក្សា និងការប្រកួតប្រជែងផ្សេងៗទាំងក្នុង និងក្រៅប្រទេស៕