ភ្លៀងមួយមេយប់មិញ សំរាមចូលពេញ អូស្ដេចមឹក ផ្លូវ ៣០១ កុំអីចូលពេញសមុទ្រទៀត
- 2020-12-16 05:27:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្លៀងមួយមេយប់មិញ សំរាមចូលពេញ អូស្ដេចមឹក ផ្លូវ ៣០១ កុំអីចូលពេញសមុទ្រទៀត
ចន្លោះមិនឃើញ
នៅថ្ងៃនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរ នៅក្នុងបណ្តាញសង្គមហ្វេសហ៊ុករបស់លោកថា «ភ្លៀង មួយមេយប់មិញសំរាមចូលពេញ អូស្ដេចមឹក ផ្លូវ៣០១ កុំអីចូលពេញសមុទ្រទៀត។ ស្រុកយើង សំបូរណាស់សំរាម មិនថាក្នុងទឹក ឬលេីគោកនោះទេ ។ អនាម័យ នាំមកនូវសុខភាពល្អ»។
ទាក់ទងការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្នុងស្រុកនិងតំបន់។ ប្រជាជនច្រើន កំណើននៃកាកសំណល់ក៏កានតែកើនឡើងដូចគ្នា កត្តាដែលនាំឲ្យការកើនឡើងនៃកាកសំណល់ (សំរាម) គឺមកពីប្រជាពលរដ្ឋភាគច្រើន ខ្វះការយល់ដឹង អំពីផល់ប៉ះពាល់នៃសំរាមទៅកាន់បរិស្ថាននិងមូលដ្ឋានដែលពួកគាត់កំពុងតែរស់នៅ៕