ឧកញ៉ា ដួង ឆាយ បង្ហោះសារចាក់ដោត ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ក្រោយល្បីដំណឹងលែងលះ

  • 2020-12-17 07:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ឧកញ៉ា ដួង ឆាយ បានបង្ហោះសារ​បង្កប់​អត្ថន័យ​ចាក់​ដោត​នៅក្នុង​ថ្ងៃខួប​កំណើត​របស់ខ្លួន ដោយ​ចង់បាន​ការ​ជូន​ពរ​ពី​អ្នកគាំទ្រ​ផង និង​សារ​មួយ​ទៀត បង្ហាញ​ពី​អារម្មណ៍​ នៃការ​អត់ធ្មត់ ហាក់កំពុង​ឆ្លើយ​តប​ទៅ​នឹង​អ្វីមួយ។​

នៅលើគណនី​របស់​​លោក​ឧកញ៉ា បាន​សរសេរ​ថា «រីករាយថ្ងៃខួបកំណើតរបស់ខ្ញុំ, ពូមីងបងប្អូនមានពាក្យជូនពរខ្ញុំទេបាទ? សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការស្រលាញ់រាប់អានកន្លងរហូតមកណា Happy Birthday To Me ។ ហើយលោកក៏បានបន្ថែមពាក្យមួយឃ្លា យ៉ាងចាក់ដោត ទៀតថា «ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត»

គេនៅចាំបាន​ថា កាល​ពីពេល​ថ្មី​ៗ​នេះ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយទំព័រហ្វេសប៊ុក និងគណនី Instagram ផ្លូវការរបស់លោកជំទាវ ដេត ម៉ាលីណា ដែលជាភរិយារបស់ឧកញ៉ា ឌួង ឆាយ បានប្រកាសចែកផ្លូវគ្នា ជាមួយស្វាមី បញ្ចប់ពាក្យជាប្ដីប្រពន្ធចាប់ពីថ្ងៃទី ១៣ ធ្នូ ២០២០ នេះតទៅ។ ដំណឹងនៃការលែងលះនេះ បានធ្វើឱ្យមហាជនមួយចំនួនធំស្ទើរមិនជឿនោះទេ ថាជាការពិត ព្រោះអីអ្នកទាំងពីរឃើញផ្អែមល្ហែមនឹងគ្នាណាស់ ម្យ៉ាងវិញទៀតការប្រកាសលែងលះនេះហាក់ដូចជាលឿនពេកហើយ ។

យ៉ាងណាមិញ​ជុំវិញ​រឿង​ខាង​លើ​នេះ នៅមិនទាន់​មាន​ការឆ្លើយ​តប​​ច្បាស់​ៗ ពី​លោក​ឧកញ៉ា ដួង​ ឆាយ​នៅឡើយ ហើយ​នៅក្នុង​ថ្ងៃខួប​កំណើត​ លោក​ឧកញ៉ា នៅថ្ងៃ​នេះ អ្នកគាំទ្រ បាន​ជូន​ពរ លោក​ឧកញ៉ា​ដួង ឆាយ​ និង​ក្រុមគ្រួសារ​ឲ្យ​មាន​សុភមង្គល និង​ទទួល​ពុទ្ធពរ​ទាំង​៤ប្រការ កុំបីឃ្លៀងឃ្លាត​ឡើយ៕

ប្រភព៖ ឧកញ៉ា ដួង ឆាយ