ពេលឡើងខ្លាំង សុវណ្ណនាថ បង្ហើបការប្រកួត២ស្វិតស្វាញបំផុត!
- 2020-12-18 04:17:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលឡើងខ្លាំង សុវណ្ណនាថ បង្ហើបការប្រកួត២ស្វិតស្វាញបំផុត!
ចន្លោះមិនឃើញ
វ៉េត សុវណ្ណនាថ លេងឡើងខ្លាំងបំផុតគឺនៅអំឡុងឆ្នាំ២០១៣ បន្ទាប់ពីគេប្រឡងបាក់ឌុបរួច ហើយអេគីបបីរបស់គេមានម៉ាប់ឆ្វេង ថនប៉ះសេ និងរូបគេផ្ទាល់។
កីឡាកររហស្សនាមប្ដូរចង្កេះលើអកាស បានទម្លាយឱ្យដឹងថាអំឡុងពេលនោះ គេធ្លាប់តឱ្យលោកគ្រូ សោម ចំណាប់ ៣ ទល់ ៦នាក់ ដោយការប្រកួតមិត្តភាពក្រៅផ្លូវការនេះធ្វើឡើងនៅប៉ោយប៉ែត។ សិតទីមួយក្រុមសុវណ្ណនាថចាញ់ ប៉ុន្តែសិតទីពីរក្រុមរបស់លោកគ្រូចំណាប់ បានភ្លាត់ស្នៀតចាញ់ម្ដងវិញ ក្នុងលទ្ធផលពិន្ទុ ១៦-១៨។
បើតាមការបញ្ជាក់ពី សុវណ្ណនាថ នោះគឺជាការប្រកួតដ៏ស្វិតស្វាញទីមួយ។ ក្រៅពីនេះដៃគូដ៏ល្អរបស់ម៉ាប់ឆ្វេង បានបង្ហើបឱ្យដឹងពីការប្រកួតមួយទៀត គឺលេងជាមួយទូចអង្គរក្សបីស្មើពេញសាច់ដូចគ្នា។ ការប្រកួតធ្វើឡើងនៅភ្នំពេញ។
វ៉េត សុវណ្ណនាថ បានបញ្ជាក់ថា ៖«លេងជាមួយបងទូច កាលហ្នឹងគាត់ពេញឡេីង ឈ្នះចាញ់ឈ្នះចាញ់ សុីគ្នាមិនដាច់ទេ»។
ការប្រកួតជាមួយទូចអង្គរក្សនេះដែរ សុវណ្ណនាថ ប្រើអេគីបដដែលគឺមានម៉ាប់ឆ្វេង និងថនប៉ះសេ ហើយពួកគេឈ្នះម្នាក់មួយសិត ដោយមួយសិតៗមានរយៈពេលយូរ។ ចំពោះលទ្ធផលវិញ បើទោះការប្រកួតបញ្ចប់យូរហើយក្ដី ប៉ុន្តែសុវណ្ណនាថថាបើតាមចាំសិតចុងទីពីរ ក្រុមរបស់គេបានយកឈ្នះក្រុមទូចអង្គរក្សដែលមាន ទុក, ឆាស៊ី ក្នុងលទ្ធផលពិន្ទុ ១៨ ទល់ ២០៕